ប្រទេសចិនកាត់បន្ថយការផ្តល់ប្រាក់កម្ចី ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុង ដាំក្បាលចុះ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិន បានកាត់បន្ថយអត្រាការប្រាក់កម្ចី គោលរបស់ខ្លួន និងបានកាត់បន្ថយការផ្តល់ប្រាក់កម្ចី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំង កំពុងខិតខំស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ធនាគារប្រជាជនចិន(PBOC) កំពុងដើរតួនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។

ទោះជាយ៉ាងណាក្តី ខណៈដែលធនាគារកណ្តាលអាមេរិក និងធនា​គារកណ្តាលបណ្តាប្រទេសជាច្រើន បានដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សបានធ្វើឱ្យសម្ពាធអតិផរណា កើនឡើងនិងអាចបង្កជាហានិភ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្រូវការឥណទានធ្លាក់ចុះ កំពុងដាក់សម្ពាធលើធនាគារប្រជាជនចិន(PBOC) ខណៈពេលដែលធនាគារនេះ ព្យាយាមរក្សាសេដ្ឋកិច្ចចិនឱ្យនៅថេរ។

ធនាគារកណ្តាល បានបន្ទាបអត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំ (LPR) ៥ចំណុចមូលដ្ឋាន មកត្រឹម៣,៦៥ភាគរយ ខណៈពេលដែលLPR រយៈពេលប្រាំឆ្នាំ ត្រូវបានកាត់បន្ថយ១៥ពិន្ទុមូលដ្ឋាន មកត្រឹម៤,៣ភាគរយ។

អត្រាប្រាក់កម្ចី(LPR)រយៈពេលមួយឆ្នាំ ត្រូវបានកាត់បន្ថយចុងក្រោយនៅក្នុងខែមករា ចំណែកអត្រាប្រាក់កម្ចីរយៈពេលប្រាំឆ្នាំ ដែលត្រូវបានបន្ទាបចុងក្រោយ នៅក្នុងខែឧសភាបានជះឥទ្ធិពល លើតម្លៃនៃការបញ្ចាំផ្ទះ។

ការកាត់បន្ថយអត្រាប្រាក់កម្ចី(LPR) កើតឡើងបន្ទាប់ពី ធនាគារប្រជាជនចិន(PBOC) បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើល កាលពីសប្តាហ៍មុនដោយបន្ទាបអត្រាការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម (MLF) និងឧបករណ៍សាច់ប្រាក់ងាយស្រួល រយៈពេលខ្លីមួយផ្សេងទៀត ដោយសារទិន្នន័យថ្មីៗបានបង្ហាញថាសេដ្ឋកិច្ច កំពុងបាត់បង់សន្ទុះ ចំពេលមានការថយចុះនៃកំណើនពិភពលោក និងការកើនឡើងនៃថ្លៃដើមកម្ចី៕

LEAVE A REPLY

Please enter your comment!
Please enter your name here