ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកា៧០០ពាន់លានដុល្លារសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញ

ដោយៈ សុខុម

វ៉ាស៊ីនតោន: ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច៧០០ពាន់លានដុល្លារ ដែលរួមទាំងច្បាប់ដ៏សំខាន់មួយស្តីពីសុខាភិបាលសាធារណៈ ពន្ធ និងបម្រែបម្រួលអាកាសធាតុផងដែរ។

សេចក្ដីព្រាងច្បាប់នេះ ស្វះស្វែងបញ្ចុះថ្លៃឱសថមួយចំនួន ដំឡើងពន្ធសាជីវកម្ម និងកាត់បន្ថយការបំភាយឧសម្ម័នកាបូន ចូលទៅក្នុងបរិយាកាស។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីកាលពីថ្ងៃអង្គារ ទី៩ ខែសីហា។

ការអនុម័តសេចក្ដីព្រាងច្បាប់នេះ ដែលជាផ្នែកដ៏សំខាន់មួយនៃរបៀបវារៈរបស់ប្រធានាធិបតី ចូ បៃឌិន គឺជាយុទ្ធសាស្ត្រជំរុញការគាំទ្រ នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ទោះជាយ៉ាងណា ទំហំកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះ គឺតិចតួចណាស បើធៀបនឹងកញ្ចប់ថវិកា រហូតដល់ទៅ៣,៥ទ្រីលានដុល្លារ ដែលរដ្ឋការរបស់លោកបានស្នើកាលពីដំបូងឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេលនេះសេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភា ដែលគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យវិញហើយ ហើយតាមការរំពឹងទុកថា សភានឹងអនុម័តលើសេចក្ដីព្រាងច្បាប់នេះ នៅថ្ងៃសុក្រ ទី១២ ខែសីហា នេះ មុនពេលប្រធានាធិបតីអាចចុះហត្ថលេខា ដើម្បីដាក់ចេញវាឱ្យក្លាយទៅជាច្បាប់ពេញលេញ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here