ប្រទេសកាតា ដែលមានប្រជាជនមិនដល់ ៣លាននាក់ មានទុនបម្រុងអន្តរជាតិដល់ទៅ ៥៨ពាន់លានដុល្លារ

ដោយៈ សុខុម

ក្រុងដូហា: កាតា ជាប្រទេសដ៏តូចមួយ ដែលមានប្រជាជនត្រឹមតែប្រមាណ២,៩លាននាក់ប៉ុណ្ណោះ ប៉ុន្តែទុនបម្រុងអន្តរជាតិ (Foreign Reserve) របស់ប្រទេសនេះមានច្រើនរហូតដល់ ជិត៦០ពាន់លានដុល្លារ ដែលទំហំទុនបំរុងនេះ មានចំនួនច្រើនស្ទើរមិនគួរឱ្យជឿ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កាតា QNA បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ថា ទុនបម្រុងអន្តរជាតិ និងសាច់ប្រាក់របស់ធនាគារកណ្តាលនៃប្រទេសកាតា បានកើនឡើង២,៧៩%ក្នុងខែកក្កដា ឈានដល់៥៧,៧៤ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ FocusEconomics បង្ហាញថា ផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) របស់ប្រទេសកាតា អាចលើសពី១០០.០០០ដុល្លារ ក្នុងឆ្នាំ២០២៦ នៅពេលសេដ្ឋកិច្ចជាតិត្រូវបានរំពឹងថា នឹងហក់ឡើងខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខ។

ស្ថាប័ននេះព្យាករថា ផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ក្នុងឆ្នាំ២០២៦ នឹងកើនដល់១០១.៨១៦ដុល្លារ ឬបើនិយាយឱ្យកាន់តែងាយយល់មានន័យថា ក្នុងពលរដ្ឋម្នាក់ៗ នឹងអាចរកចំណូលបានជាមធ្យមលើស១០០.០០០ដុល្លារ ក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ FocusEconomics ក៏បានព្យាករផងដែរថា ផលទុនជាតិសរុបរបស់ប្រទេសនេះទាំងមូល នឹងឈានដល់២១៧ពាន់លានដុល្លារ នៅឆ្នាំ២០២២ នេះ។

ស្ថាប័នស្រាវជ្រាវដដែលនេះនិយាយថា ធនាគារកណ្តាលកាតា បានដំឡើងអត្រាការប្រាក់ចំនួន៥០ពិន្ទុក្នុងខែកក្កដា ខណៈអតិផរណានៅឆ្នាំនេះត្រូវបានរំពឹងថា នឹងកើនឡើងជាមធ្យមជិតទ្វេដង បើធៀបនឹងកម្រិតក្នុងឆ្នាំ២០២១ ដោយសារតែតម្រូវការរើបឡើងវិញ ហើយទំនិញហក់ឡើងថ្លៃកាន់តែខ្ពស់៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here