សម្ដេចតេជោ ហ៊ុន សែន ស្នើអូស្ត្រាលីឱ្យបង្កើនការនាំអង្ករពីកម្ពុជានិងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុន

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្មជា ពិសេសបង្កើតការនាំអង្ករពីកម្ពុជានិងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរង្វង់ជាង២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩មក។


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោបានសំដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។ សម្ដេចតេជោក៏បានសំដែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជា ពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរង្វង់ជាង២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩មក។

សម្ដេចតេជោក៏បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេស បង្កើតការនាំអង្ករពីកម្ពុជានិងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត ហើយបានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិ យោគកសិកម្ម ចំណីអាហារកាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបនោះ លោកស្រី ផេននី វង់ បានបង្ហាញក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here