មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលស្នើឲ្យមន្រ្តីពាក់ព័ន្ឋបង្កើនការប្រយុទ្ឋនឹងទំនិញគេចពន្ឋ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងមន្រ្តីពាក់ព័ន្ឋ​បង្កើនការប្រយុទ្ឋនឹងទំនិញគេចពន្ឋ និងក្លែងក្លាយ ដើម្បីលើកកំពស់សុខភាពប្រជាពលរដ្ឋ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការអន្តរក្រសួងបាន​ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ លោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការងារទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធ តាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។

កិច្ចប្រជុំនេះ មានគោលបំណង (១)ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដែលជាបទបញ្ជាថ្មីជំនួសឲ្យបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥, (២)ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បបចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២, និង (៣)ពិភាក្សាការអនុវត្តបទបញ្ជាឲ្យទទួលបានប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការងារបង្ការនិងបង្ក្រាបអំពើរត់គេច ពន្ធនិងបទល្មើសឆ្លងដែននានា មិនត្រឹមតែបានពង្រឹងការប្រមូលចំណូលពន្ធ និងអាករប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការងារការពារសន្តិសុខ សុវត្ថិភាពសង្គម ការលើកកម្ពស់អនុលោមភាពរបស់ធុរជន និងធានានូវបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here