ផលិតផលកម្មប្រេងរុស្ស៊ីកើនឡើង ៣,៤ភាគរយក្នុងឆមាសទី១នេះ

ដោយ៖ លាងហួរ

រុស្ស៊ី៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Nikolai Shulginov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ីបានកើនឡើង៣,៤ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលបីឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន លោក Shulginov បានរាយការណ៍ថា ផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ី ក្នុងឆមាសទីមួយ បានកើនឡើង៣,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលផលិតកម្មឧស្ម័នធម្មជាតិបានធ្លាក់ចុះ៥ភាគរយ។

លោករដ្ឋមន្ត្រីបាននិយាយថា ខណៈពេលផលិតកម្មធ្យូងថ្ម នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ នៅតែស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការផលិតប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតបានកើនឡើងចំនួន៤,៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកដំណើរការនៃវិស័យថាមពល នៅក្នុងឆមាសទីមួយ លោក Shulginov បាននិយាយថា រុស្ស៊ីអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក ដោយបន្ថែមថាទីផ្សារថាមពលក្នុងស្រុកមានស្ថេរភាព ហើយមិនមានការលំបាកក្នុងការផ្គត់ផ្គង់ថាមពលនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here