ដោយ:លាងហួរ
អឺរ៉ុប: រដ្ឋមន្ត្រីការបរទេស នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានយល់ព្រមផ្តល់ជំនួយដល់អ៊ុយក្រែន បន្ថែមចំនួន៥០០លានអឺរ៉ូ (៥០៧,៧លានដុល្លារអាមេរិក) ជាជំនួយយោធារបស់សហភាពអឺរ៉ុប។
លោក Josep Borrell តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសថា ក្រុមរដ្ឋមន្ត្រីបានយល់ព្រម លើការរឹតបន្តឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបំពេញចន្លោះប្រហោងទំនេរនៃវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី។
ការ សម្រេច ចិត្ត នេះ បាន កើត ឡើង បន្ទាប់ ពី ការ ជជែក ពិភាក្សា តាម វីដេអូ ស្តី ពី ការ វិវត្តន៍ ចុង ក្រោយ បំផុត របស់ រដ្ឋមន្ត្រី ការ បរទេស អ៊ុយក្រែន លោក Dmytro Kuleba។
លោក Josep Borrell បាននិយាយថា រដ្ឋមន្ត្រីទាំងអស់យល់ព្រមជាឯកច្ឆ័ន្ទលើតម្រូវការ ដើម្បីបន្តឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន។ វិភាគទានសរុបរបស់ប្លុកអឺរុប នៅក្នុងជំនួយយោធាឥឡូវនេះ មានចំនួន២,៥ពាន់លានអឺរ៉ូ។
លោក បាន បញ្ជាក់ ថា រដ្ឋមន្ត្រី ទាំង អស់ក៏ បាន ពិភាក្សា អំពី សំណើ ចុង ក្រោយ របស់ គណៈកម្មការ អឺរ៉ុប ស្តី ពី ការ ហាម ឃាត់ ការ នាំ ចូល មាស របស់ រុស្ស៊ី និង ការ ធ្វើ វិសោធនកម្ម ការ បន្ថែម ទណ្ឌកម្ម។ លោក បាន បន្ត ថា ឯកអគ្គរដ្ឋទូត របស់ រដ្ឋ ជា សមាជិក ទាំងអស់នឹង ពិភាក្សា អំពី វិធានការ នេះ ក្នុង សប្តាហ៍ នេះ៕