រដ្ឋាភិបាលអនុម័តគំរោងវិនិយោគពីរដែលមានទំហំទឹកប្រាក់៧,៧លានដុល្លារអាមេរិក

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ គណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័ត ឱ្យក្រុមហ៊ុនឯកជនចំនួនពីរបោះទុនវិនិយោគ ប្រមាណ 7,7លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនដែលទទួលបានការអនុម័តនេះ រួមមានដូចជា ទី១ ក្រុមហ៊ុន XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៣,៦លានដុល្លារអាមេរិក។

ទី២.ក្រុមហ៊ុន W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here