ឆមាសទី១ដើមឆ្នាំ២០២២ កម្ពុជារកចំណូលបានជិត២១៦លានដុល្លារពីការនាំចេញជ័រកៅស៊ូស្ងូត

ដោយៈ សុខុម

ភ្នំពេញ: កម្ពុជា នាំចេញកៅស៊ូស្ងួតបានចំនួន១៣៥.១៣៧តោនក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ដោយកើនឡើង៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបង្ហាញកាលពីថ្ងៃពុធ ទី១៣ ខែកក្កដា។

របាយការណ៍បញ្ជាក់ថា កម្ពុជារកប្រាក់ចំណូលបាន២១៥,៨លានដុល្លារអាមេរិក ពីការនាំចេញទំនិញកៅស៊ូអំឡុងពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ដោយធ្លាក់ចុះ២,៩% បើធៀបនឹង២២២,៤លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា “កៅស៊ូស្ងួតក្នុងមួយតោនមានតម្លៃជាមធ្យម១.៥៩៧ដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ទាបជាងប្រមាណ៩១ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

កម្ពុជា នាំចេញទំនិញកៅស៊ូភាគច្រើន ទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមរបាយការណ៍ដដែលបង្ហាញថា មកដល់ពេលនេះ កម្ពុជា ដាំដើមកៅស៊ូលើផ្ទៃដីសរុប បាន៤០៤.០៤៤ហិកតា ដោយក្នុងនោះដើមកៅស៊ូនៅលើផ្ទៃដី៣១០.១៩៣ហិកតា ឬស្មើនឹង៧៧%មានអាយុចាស់ល្មមអាចចៀជ័របាន៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here