ចិន និងឥណ្ឌូណេស៊ីពន្លឿនការសាងសង់រថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងហ្សាកាតានិងបានដុង

ដោយ: លាងហួរ

ឥណ្ឌូណេស៊ីៈ ប្រទេសចិន និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាពន្លឿនកិច្ចសហប្រតិបត្តិការ លើគម្រោងសំខាន់ៗជាច្រើន រួមទាំងផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងហ្សាកាតា និងទីក្រុងបានដុងផងដែរ។

ប្រទេសទាំងពីរក៏បានឯកភាពសហការ លើការបង្កើតច្រករបៀងសេដ្ឋកិច្ចក្នុងតំបន់ និងសួនឧស្សាហកម្មក្នុងអំឡុងកិច្ចប្រជុំលើកទី២ នៃយន្តការកិច្ចសហប្រតិបត្តិការការសន្ទនាកម្រិតខ្ពស់រវាងចិន និងឥណ្ឌូនេស៊ី ដែលរៀបចំដោយទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីនិងសម្របសម្រួលឥណ្ឌូនេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ ឭ

សារពត៌មានXinhuaបានរាយការណ៍ថា លោក Luhut Binsa Pandjaitan បាននិយាយថា ទំនាក់ទំនងឥណ្ឌូនេស៊ី-ចិនមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងឥទ្ធិពលសកល ហើយប្រទេសទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការ និងពហុកម្រិត ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Luhat បានបន្តមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ឥណ្ឌូនេស៊ីគាំទ្រ និងមានឆន្ទៈចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងសន្តិសុខសកលដែលស្នើឡើងដោយប្រទេសចិន”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រីRetno Marsudi ដែលកំពុងចូលរួមកិច្ចប្រជុំនោះផងដែរ បាននិយាយថា ឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ របស់ខ្លួនជាមួយប្រទេសចិន ហើយត្រៀមខ្លួនជាស្រេចក្នុងការរួមដៃជាមួយប្រទេសចិន ដើម្បីផ្តោតលើបញ្ហា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន រួមមានសន្តិភាព ស្បៀងអាហារ និងសន្តិសុខថាមពល។

ភាគីទាំងពីរបានកំណត់ទិសដៅ នៃការកសាងសហគមន៍ចិន-ឥណ្ឌូណេស៊ីជាមួយនឹងអនាគតរួមគ្នា និងបង្កើតគំរូថ្មីនៃទំនាក់ទំនងទ្វេភាគី ដែលបង្ហាញពី កង់បួន នៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងដែនសមុទ្រ។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ប្រទេសទាំងពីរពេញចិត្តនឹងលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here