រុស្ស៊ីគំរាមបើកការវាយលុកអ៊ុយក្រែនយ៉ាងធំ ខណៈអាមេរិកបង្ខំចិនឱ្យប្តូរជំហរលើសង្គ្រាមនេះ

ដោយ៖ លាងហួរ

គៀវ៖ សហរដ្ឋអាមេរិកបានជំរុញ និងបញ្ជុះបញ្ជូលឱ្យប្រទេសចិន ចូលដៃជាមួយលោកខាងលិចក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្រោយពីកិច្ចប្រជុំ G20 មានភាពមិនល្អប្រសើរ។

ខណៈពេលនេះក្រុមមន្ត្រីជំនាញ បាននិយាយថា ក្រុមទាហានការពារអ៊ុយក្រែនបានប្រយុទ្ធគ្នា នៅថ្ងៃសៅរ៍យ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់កងកម្លាំងរុស្ស៊ីនៅតាមបណ្តោយជួរមុខជាច្រើន។

អភិបាលក្រុង បាននិយាយថា ការវាយប្រហារដោយកាំជ្រួច លើទីក្រុង Kharkiv ភាគឦសានបានធ្វើឱ្យជនស៊ីវិលបីនាក់រងរបួស ទោះបីជាការវាយប្រហារចម្បងរបស់រុស្ស៊ីបានផ្តោតទៅលើភាគអាគ្នេយ៍ក្នុងទីក្រុង Luhansk និង Donetsk ក៏ដោយ។

មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា មានការវាយប្រហារទាំងពីរកាលពីថ្ងៃសៅរ៍ ខណៈដែលក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ទីក្រុងម៉ូស្គូកំពុងប្រមូលផ្តុំកងកម្លាំងបម្រុងមកពីទូទាំងប្រទេសរុស្ស៊ីនៅជិតអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលតំបន់ដូណេត (Donetsk) លោក Pavlo Kyrylenko បាននិយាយតាមបណ្តាញតេឡេក្រាមរបស់លោកថា កាំជ្រួចរុស្ស៊ីបានវាយប្រហារលើទីក្រុង Druzhkivka ដែលជាទីប្រជុំជននៅពីក្រោយជួរមុខ និងបានបាញ់ផ្លោងទៅលើមជ្ឈមណ្ឌលប្រជាជនផ្សេងទៀត។

អភិបាលក្រុងលូហាន (Luhansk) លោក Serhiy Gaidai បាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា កងកម្លាំងរុស្ស៊ីកំពុង បាញ់នៅតាមជួរមុខទាំងមូល ទោះបីជាការវាយប្រហារតបតរបស់អ៊ុយក្រែនជាបន្តបន្ទាប់បានវាយប្រហារកន្លែងស្តុកអាវុធ និងគ្រាប់រំសេវ ដើម្បីបង្ខំឱ្យទីក្រុងម៉ូស្គូបញ្ឈប់ការវាយលុករបស់ខ្លួនក៏ដោយ។

រុស្ស៊ីដែលបានអះអាងគ្រប់គ្រងលើខេត្ត Luhansk ទាំងស្រុង កាលពីចុងសប្តាហ៍មុន បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here