រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន នៅក្នុងពេលចូលរួមកិច្ចប្រជុំG20ក្នុងសប្តាហ៍នេះ

ដោយ:លាងហួរ

 វ៉ាស៊ីនតោន: ក្រសួងការបរទេសអាមេរិកបានរាយការណ៍ឱ្យដឹងកាលពីថ្ងៃ  អង្គារម្សិលមិញនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងជួបប្រជុំដ៏កម្រមួយ ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីនៅខាងក្រៅសន្និសីទថ្នាក់តំបន់នៅកោះបាលី ក្នុងសប្តាហ៍នេះ។

ជំនួបនេះមិនមែនជាលើកទីមួយនោះទេ ខណៈដែលលោកវ៉ាង យី និងលោកBlinkenបានជួបពិភាក្សាគ្នា ចុងក្រោយកាលពីខែតុលា ហើយនឹងត្រូវជួបគ្នាក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសG20នៅលើកោះរមណីយដ្ឋានឥណ្ឌូណេស៊ី ចំពេលមានភាពតានតឹងលើបញ្ហាជាច្រើនរួមទាំងកោះតៃវ៉ាន់ផងដែរ។

កិច្ចប្រជុំនេះបានធ្វើឡើង  ខណៈដែល ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិនសង្ឃឹមថា មានសន្ទនាថ្មីមួយនៅក្នុងសប្តាហ៍ ខាងមុខជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីងដែលមិនបានធ្វើដំណើរចេញពីក្រៅប្រទេសចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Blinken ក៏នឹងជួបពិភាក្សាជាមួយសមភាគី ឥណ្ឌូណេស៊ីផងដែរ ហើយបន្ទាប់មកលោក នឹងធ្វើដំណើរនៅថ្ងៃសៅរ៍ទៅកាន់ប្រទេសថៃ  ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្រោយពីដំណើរទស្សនកិច្ច ដែលត្រូវបានលុបចោល កាលពីឆ្នាំមុនបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។

កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងចិន ដែលធ្លាប់ជាទម្លាប់ ស្ទើរតែបានបញ្ចប់ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត និងភាពតានតឹងបានកើនឡើងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

 

ប៉ុន្តែចាប់តាំងពីខែមុនមក ការពិភាក្សារវាងសហរដ្ឋអាមេរិក និងចិនហាក់ដូចជាជារឿងធម្មតាជាងមុន ដោយលោកSullivan បានជួបជាមួយមន្ត្រីជាន់ខ្ពស់គោលនយោបាយការបរទេសចិន លោក Yang Jiechi នៅទីក្រុង Luxembourg កាលពីខែមុន ហើយប្រមុខការពារជាតិនៃប្រទេសទាំងពីរក៏បានជួបពិភាក្សាគ្នា នៅខាងក្រៅសន្និសីទនៅប្រទេសសិង្ហបុរី។

ចំណែកលោក ចូ​ បៃដិន ក៏បានសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី​ ជីនពីង​ កាលពីខែមីនា ដែលផ្តោតខ្លាំងលើបញ្ហាអ៊ុយក្រែន   ដោយសហរដ្ឋអាមេរិកបាន ថ្កោលទោសការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះរុស្ស៊ី៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here