រដ្ឋាភិបាលថៃគ្រោងកំពុងពន្លឿនសកម្មភាពពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសក្បែរខាងដទៃទៀត

ដោយៈគង់ ម៉ាលីនណា

ប្រទេសថៃៈ រដ្ឋាភិបាលថៃបាននិងកំពុងជម្រុញការពន្លឿនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាមួយបណ្តាប្រទេសជាប់ព្រំដែនដូចជាកម្ពុជា និងប្រទេសដទៃទៀត។

គោលដៅរបស់រដ្ឋាភិបាលថៃ គឺក្នុងន័យដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគផងដែរ។

អនុប្រធានសភាថៃ លោក Surong Bulkul ​បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញ រវាងប្រទេសថៃជាមួយ ម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Surong បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសរួមគ្នា ជាមួយប្រទេសជិតខាង គួរតែចាប់ផ្តើមផ្ដោតលើឧស្សាហកម្ម កែច្នៃម្ហូបអាហារ ដែ​លអាចជួយសម្រួល ដល់លំហូរនៃពលករខុសច្បាប់ ទៅកាន់ប្រទេសថៃ ក៏ដូចជាការហូរចូលនៃផលិតផលកសិកម្ម។

លោកបន្តថា ការបើកច្រក​ព្រំដែននេះ អាចឲ្យពលករមកពីប្រទេសជិតខាងធ្វើការក្នុងតំបន់ ហើយត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច ខណៈដែលប្រទេសថៃអាចទិញកសិផល សម្រាប់កែច្នៃ ហើយលក់ផលិតផលទាំងនោះ ទៅប្រទេសជិតខាងវិញ”។

ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ជាមួយប្រទេសជិតខាង ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ​ បានធ្លាក់ចុះមកនៅត្រឹម៨,៨ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here