ផ្សារហ៊ុនអាស៊ីបានហក់ឡើង ខណៈអាមេរិកនឹងដកពន្ធមួយចំនួនពីចិន ក្នុងសប្តាហ៍នេះ

ដោយ:លាងហួរ

អាស៊ីៈ ផ្សារហ៊ុនអាស៊ីបានកើនឡើងនៅថ្ងៃអង្គារនេះ បានហក់ឡើងលើសការរំពឹងទុក ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិនហៀប នឹងដកពន្ធមួយចំនួនលើទំនិញរបស់ចិន ស្របពេលរដ្ឋបាលរបស់លោកកំពុងស្វែងរកមធ្យោបាយ ដើម្បីរក្សាអតិផរណាឱ្យនៅកម្រិតទាប។

អ្នកសង្កេតការណ៍បានព្រមានថា ការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដែលមានគោលបំណងទប់ស្កាត់ ការកើនឡើងតម្លៃទំនិញ អាចបណ្តាលឱ្យសេដ្ឋកិច្ចអាមេរិកមានការធ្លាក់ចុះ បូកបញ្ចូលភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ខណៈដែលសេដ្ឋកិច្ចអាមេរិក និងអតិផរណាបានហក់ឡើងខ្ពស់ សេតវិមាន ហៀបនឹងដកពន្ធលើការនាំចូលមួយចំនួន ដែលមានតម្លៃរាប់រយពាន់លានដុល្លារពីប្រទេសចិន ជាមួយនឹងរបាយការណ៍ដែលបញ្ជាក់ថា សេចក្តីប្រកាសអាចនឹងធ្វើឡើងក្នុងសប្តាហ៍នេះ ជាមួយនឹងពន្ធមួយចំនួនដែលនឹងត្រូវផុតកំណត់ក្នុងពេលឆាប់ៗនេះ ដែលមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងពិភាក្សាអំពីវិធានការនេះដកពន្ធនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិនXinhua បានរាយការ​ណ៍ថា លោកស្រីJanet Yellenរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក និងលោកឧបនាយករដ្ឋមន្ត្រីចិនLui He បានធ្វើការពិភាក្សាគ្នាភាគីទាំងពីរ យល់ស្របថា ខណៈដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរនោះ វាមាន សារៈសំខាន់ យ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនង គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការសម្របសម្រួលរវាងប្រទេសចិន និងសហរដ្ឋអាមេរិក និងរួមគ្នារក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល គឺស្ថិតនៅក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here