កម្មករ និយោជិតក្រៅប្រព័ន្ឋមិនទាន់ទទួលបានប្រាក់សោធននិវត្តន៍ទេ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ បើទោះបីជាចាប់ពីថ្ងៃទី១ ខែតុលាខាងមុខតទៅ នឹងចាប់ផ្តើមឲ្យសហគ្រាស គ្រឹះស្ថាន បង់ជាភាគទានក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីទទួលបានប្រាក់សោធននិ​វត្តន៍ក្តី ប៉ុន្តែកម្មករ និយោជិតក្រៅប្រព័ន្ឋមិនទាន់ទទួលបាននៅឡើយទេ។

លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងតាមទួរស័ព្ទកាលពីម្សិលម៉ិញនេះថា ប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ និយោជិតក្រៅប្រព័ន្ឋ មិនទាន់មានកំណត់ក្នុងច្បាប់នៅឡើយទេ។

លោកបន្តថា ប៉ុន្តែយើងក៏កំពុងរៀបចំលិខិតបទដ្ឋានមួយទៀត ដើម្បី ឲ្យពួកគាត់ចូលទៅក្នុងប្រព័ន្ធទាំងអស់ ក្នុងរបបទាំងឡាយ ដូចជា កម្មករនិយោជិតទាំងអស់ ដែលឲ្យពួកគាត់បង់ភាគទានមក ប.ស.ស ហើយពួកគាត់នឹងទទួលបានរបបទាំងនោះដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “បច្ចុប្បន្នក្រុមនោះ មិនទាន់មានគោលការណ៍នៅឡើយ យើងកំពុងតែធ្វើការសិក្សា ទៅលើកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។

ការបង់ភាគលើរបបប្រាក់សោធននេះ សម្រាប់រយៈពេល៥ឆ្នាំដំបូង ត្រូវកំណត់ក្នុងអត្រាស្មើនឹង៤ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទាន។ ក្នុងនោះ២ភាគរយ ជាបន្ទុកនិយោជក និង២ភាគរយ ជាបន្ទុកកម្មករនិយោជិត។ ការបង់ភាគទានផ្នែកប្រាក់សោធនត្រូវធ្វើជាប្រចាំខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here