រដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជន ១៣,៥លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាមីននៅកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសប្រមូលមូលនិធិ ដើម្បីដោះស្រាយបញ្ហាមីននៅក្នុងប្រទេសកម្ពុជា រហូតមកទល់ពេលនេះ រដ្ឋាភិបាលបានប្រមូលប្រាក់បាន១៣,៥០លានដុល្លារអាមេរិកហើយ។


មានសប្បុរសជនជាច្រើន បានបរិច្ចាគទឹកប្រាក់ជាហូរហើយ។នេះបើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសនៅរសៀលថ្ងៃទី៣ កក្កដា ២០២២កន្លងមកនេះ ។

យោងតាមការផ្សព្វផ្សាយ តាមបណ្ដាញសង្គមរបស់លោកបានប្រកាសឈ្មោះ និងក្រុមហ៊ុនព្រមជាមួយ នឹងទឹកប្រាក់បរិច្ចាគឱ្យដឹងផងដែរ ដោយក្នុងនោះរួមមាន

1. ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា១លានដុល្លារអាមេរិក
2. អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បរិច្ចាគថវិកា១លានដុល្លារអាមេរិក
3. អ្នកឧកញ៉ាពុង ឃាវសែ បរិច្ចាគថវិកា១លានដុល្លារអាមេរិក
4. អ្នកឧកញ៉ាហុង ពីវ បរិច្ចាគថវិកា១លានដុល្លារអាមេរិក
5. អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា២០ម៉ឺនដុល្លារអាមេរិក
6. អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា១លានដុល្លារអាមេរិក
7. អ្នកឧកញ៉ាគិត ម៉េង បរិច្ចាគថវិកា១លានដុល្លារអាមេរិក
8. អ្នកឧកញ៉ា ឃុន សៀបរិច្ចាគថវិកា៥០ម៉ឺនដុល្លារអាមេរិក
9. កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា២លានដុល្លារអាមេរិក
10. អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារអាមេរិក។
11. ឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារអាមេរិក។
12. លោកជំទាវហ៊ុន ម៉ាណា និងស្វាមី លោកជំទាវហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា១លានដុល្លារអាមេរិក។
13. អ្នកឧកញ៉ាលី យ៉ុងផាត់និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារអាមេរិក។
14. ឧកញ៉ាសុខ ឡេង ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺក បរិច្ចាគថវិកា៥០ម៉ឺនដុល្លារអាមេរិក។
16. ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា៥ម៉ឺនដុល្លារអាមេរិក។
17. ក្រុមហ៊ុនប៉េង ហួតគ្រុប បរិច្ចាគថវិកា១លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំទឹកប្រាក់នេះ គិតត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយអ្នកចូលរួមក្នុងការបរិច្ចាគថវិកានេះទៀតសោត ក៏បានមកពីសេដ្ឋីៗ និងម្ចាស់ក្រុមហ៊ុនធំៗតែប៉ុណ្ណោះ ដោយមិនទាន់បានរាប់បញ្ចូលពីអ្នកបរិច្ចាគខ្នាតតូចៗនៅឡើយ។

ក្នុងនោះចំណោមអ្នកបរិច្ចាគទាំងអស់ឃើញថា កាកបាទក្រហមកម្ពុជាបានបរិច្ចាគថវិកាច្រើនជាងគេ រហូតដល់២លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here