ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនថ្មីមួយ ដែលបានបោះទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិក ក្នុងខេត្តកំពង់ស្ពឺ។
គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឲ្យដឹងថា គម្រោងថ្មីនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់បានចំនួន៧០០កន្លែង៕