តម្លៃរ៉ែដែកនៅប្រទេសចិនដាំក្បាលចុះខ្លាំងចំពេលមានតម្រូវការ រយៈពេលវែង

ដោយ: លាងហួរ

ប្រទេសចិន: តម្លៃរ៉ែដែកនៅប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលមានការព្រួយបារម្ភ ពីសេដ្ឋកិច្ចរបស់ប្រទេសនេះ និងទីក្រុងប៉េកាំងសុំឱ្យមានការបញ្ចុះតម្លៃ។

រ៉ែដែកគោល៦២% សម្រាប់ដឹកជញ្ជូនទៅភាគខាងជើងប្រទេសចិន ដូចដែលបានវាយតម្លៃ ដោយទីភ្នាក់ងាររាយការណ៍Argusថា បានធ្លាក់ចុះមកត្រឹម១២១,៩៥ដុល្លារ ក្នុងមួយតោននៅថ្ងៃទី១៧ខែមិថុនា ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី១ខែមករា និងធ្លាក់ចុះ២៤% ពីកម្រិតខ្ពស់រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២២នៅត្រឹម១៦០,៣ដុល្លារ នៅថ្ងៃទី៨ខែមីនា។

កិច្ចសន្យាផ្គត់ផ្គង់រ៉ែដែកក្នុងស្រុក របស់ប្រទេសចិនក៏បានធ្លាក់ចុះផងដែរ ដោយបញ្ចប់កាលពីសប្តាហ៍មុន នៅតម្លៃ៨៣៨យ័ន(១២៤,៧ដុល្លារ) ធ្លាក់ចុះ១០,៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាត្តាលីករដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍  ថ្មីៗនេះកំពុងធ្វើឱ្យធ្លាក់ចុះប្រាក់ចំណេញ។

រោងម៉ាស៊ីនដែករបស់ចិនមួយចំនួន ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយការផលិត ហើយអ្នកវិភាគ Sinosteel បានប៉ាន់ប្រមាណថា សារពើភ័ណ្ឌដែក បានកើនឡើង៣១៦.៧០០តោន កាលពីសប្តាហ៍មុនដល់២២.២លានតោន។

ប្រទេសចិនបានទិញប្រហែល៧០% នៃបរិមាណរ៉ែដែកនៅលើពិភព លោក ដូច្នេះការព្រួយបារម្ភអំពីតម្រូវការដែក នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃរ៉ែដែក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតដែកថែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here