អាមេរិកនិងសម្ព័ន្ឋមិត្តកំពុងរកវិធីរឹតបន្តឹងចំណូលនិងតម្លៃប្រេងរបស់រុស្ស៊ី

ដោយៈ គង់ ម៉ាលីនណា

       អាមេរិកៈ  សហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយប្រទេសកាណាដា និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីរឹតបន្តឹងបន្ថែមទៀតលើប្រាក់ចំណូ​លពីថាមពលរបស់ទីក្រុងម៉ូស្គូ តាមរយៈការដាក់កំណត់តម្លៃលើប្រេងរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សំដីរបស់លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកកាលពីថ្ងៃចន្ទថា យើងកំពុងនិយាយ អំពីការកំណត់តម្លៃ ដែលនឹងពង្រឹងការរឹតបន្តឹងថាមពលនាពេលថ្មីៗនេះ និងដែលបានស្នើឡើងដោយអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងផ្សេងទៀត ដែលនឹងជំរុញឱ្យតម្លៃប្រេងរបស់រុស្ស៊ីធ្លាក់ចុះ និងធ្វើឱ្យប្រាក់ចំណូលរបស់លោក ពូទីន ធ្លាក់ចុះ ខណៈពេលដែលអនុញ្ញាតឱ្យមានប្រេង និងការផ្គត់ផ្គង់ប្រេងកាន់តែច្រើនទៀត ចូលក្នុងទីផ្សារពិភពលោក


លោកស្រីបានបន្តថា យើងគិតថា ការកំណត់តម្លៃក៏ជាមធ្យោបាយសំខាន់មួយផងដែរ ក្នុងការទប់ស្កាត់ផលប៉ះពាល់ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងតស៊ូជាមួយនឹងការចំណាយខ្ពស់លើអាហារ និងថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Yellen បាននិយាយថា ការកំណត់តម្លៃគឺជាការកំណត់ដ៏មានប្រសិទ្ធភាពមួយ ដែលអាចសម្រេចបាន តាមរយៈយន្តការមួយ ដើម្បីរឹតបន្តឹង ឬហាមឃាត់ការធានារ៉ាប់រង ឬការផ្តល់ហិរញ្ញប្បទានសម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី លើសពីបរិមានជាក់លាក់មួយ។

សហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងប្រទេសមួយចំនួនទៀតបានហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី ប៉ុន្តែសហភាពអឺរ៉ុបនៅតែពឹងផ្អែកខ្លាំងលើប្រេងឆៅរបស់រុស្ស៊ីនៅឡើយ។

នៅពេលអ្នកកាសែតសួរថា តើប្រធានាធិបតីអាមេរិកលោក Joe Biden មានគម្រោងស្វែងរកការឯកភាពគ្នា លើផែនការតម្លៃប្រេងនៅឯកិច្ចប្រជុំកំពូលមេដឹកនាំរបស់ក្រុមប្រទេស G7 នៅប្រទេសអាឡឺម៉ង់នៅសប្តាហ៍ក្រោយឬអត់នោះ លោកស្រី Yellen ថ្លែងថា យើងសកម្មខ្លាំងណាស់។ យើងកំពុង ធ្វើការយ៉ាងសកម្មលើបញ្ហានេះជាមួយដៃគូរបស់យើង


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាលោកស្រី Chrystia Freeland បានថ្លែងថា ប្រទេសកាណាដា “គិតថា វាពិតជាគំនិតល្អដើម្បីព្យាយាមដាក់កំណត់ប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី ប៉ុន្តែលោកស្រីទទួលស្គាល់ថា នេះ នឹងជាបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសនៅអឺរ៉ុប។

លោកស្រី Freeland បានមានប្រសាសន៍ថា ផ្លូវឆ្ពោះទៅមុខនៅទីនេះ គឺពិតជាត្រូវនិយាយជាមួយដៃគូអឺរ៉ុបរបស់យើង ហើយដើម្បីទទួលស្គាល់ថា ពួកគេសំខាន់ប៉ុណ្ណា ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅទីនេះ

 

LEAVE A REPLY

Please enter your comment!
Please enter your name here