រដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២៥ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ (STF-25)

ដោយៈម៉ាលីនណា

សៀមរាបៈ លោកត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំលើកទី២៥ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ (STF-25) នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ៖ “ការចាត់វិធានការលើ យុទ្ធសាស្ត្រGMS ២០៣០ និងផែនការកូវីដ-១៩ ជាមួយនឹងគំនិតកំពុងលេចធ្លោ” ដោយមានការចូលរួម ពីដៃគូអភិវឌ្ឍន៍សរុបចំនួន១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាល កម្ពុជាមានជាអាទិ៍ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំSTF-25នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀប ដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់GMS និងដើម្បីធ្វើបច្ចុប្បន្នភាព និង/ឬអនុម័តលើជំហានបន្ទាប់លើប្រធានបទ៖ (i) សុវត្ថិភាពចរាចរណ៍នៅក្នុងGMS (ii) សមាគមផ្លូវដែក មហាតំបន់មេគង្គ(GMRA) និងការអភិវឌ្ឍផ្លូវដែកGMS (iii) សមាគមដឹកជញ្ជូនទំនិញGMS (FRETA) និងការកែលម្អវិស័យភស្តុភារកម្មនៅក្នុងGMS និង(iv)ការប្រមូលផលដំបូងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់GMS (Early Harvest GMS CBTA)។

នៅក្របខណ្ឌGMS-២០៣០ វិស័យដឹកជញ្ជូននឹងបង្កើតជាយុទ្ធសាស្ត្រ ឬគំនិតថ្មីៗ ចំនួនប្រាំមួយ(៦) រួមមាន៖ (១)យុទ្ធសាស្ត្រ និងផែនការមេផ្លូវដែក នឹងត្រូវបានបង្កើតឡើងជាមួយនឹងភាពលេចធ្លោដែលផ្តល់ឱកាសដល់ការវិនិយោគរបស់ផ្នែកឯកជន និងការអភិវឌ្ឍដល់ដៃគូរអភិវឌ្ឍន៍ (២) ការសង្កត់ធ្ងន់លើការឆ្ពោះទៅរកការអភិវឌ្ឍ និងការពង្រីកសមត្ថភាពនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ទន្លេ និងកំពង់ផែ ឬផែស្ងួត (៣) លើកកំពស់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងសេវាដឹកអ្នកដំណើរ (៤) ជំរុញការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

(៥) ជំរុញការធ្វើសមាហរណកម្មការដឹកជញ្ជូនតាម ទីក្រុងទៅក្នុងយុទ្ធសាស្ត្រ និងផែនការនគរូបនីយកម្ម និង (៦)ការពិចារណាលើផលប៉ះពាល់សង្គម បរិស្ថាន និងការតាំងទីលំនៅថ្មីនៃគម្រោងដឹកជញ្ជូន ក៏ដូចជាសុវត្ថិភាពផ្លូវថ្នល់ ដែលជាបញ្ហាអាទិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here