ផ្សារហ៊ុនអាស៊ី និងអាមេរិកដាំក្បាលចុះ ខណៈសង្កាត់ផ្សារហ៊ុនដ៏ល្បីល្បាញ Wall Street កំពុងស្ថិតក្នុងសញ្ញាប្រឈម

ដោយៈ សុខុម

ហុងកុង: ផ្សារហ៊ុនអាស៊ី បានដាំក្បាលចុះនៅថ្ងៃអង្គារទី១៤ ខែមិថុនា នេះ បន្ទាប់ពីសង្កាត់ផ្សារហ៊ុនដ៏ល្បីល្បាញ Wall Street ដាំក្បាលចុះធ្ងន់ធ្ងរ និងទិន្នផលមូលបត្របំណុលហក់ឡើងខ្ពស់ មិនធ្លាប់មានក្នុងពេល២ទសវត្សរ៍ដោយសារការព្រួយបារម្ភថា ការដំឡើងអត្រាការប្រាក់យ៉ាងគំហុករបស់សហរដ្ឋអាមេរិក នឹងជំរុញឱ្យសេដ្ឋកិច្ចដ៏ធំបំផុត របស់ពិភពលោកមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

MSCI ដែលជាសន្ទស្សន៍ផ្សារហ៊ុន ធំជាងគេនៅអាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានធ្លាក់ចុះ០,៩%។

ផ្សារហ៊ុនអូស្ត្រាលី S&P/ASX200 បានធ្លាក់ចុះ៥%នៅក្នុងការជួញដូរនៅព្រឹកនេះ ខណៈសន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះ១,៧៤%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅហុងកុង សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានធ្លាក់ចុះ១,៤៤% ហើយសន្ទស្សន៍ផ្សារហ៊ុនប្រទេសចិន CSI300 បានធ្លាក់ចុះជិត១%។

មានការរំពឹងទុកខ្ពស់ថា សហរដ្ឋអាមេរិក នឹងដំឡើងអត្រាការប្រាក់យ៉ាងគំហុក បន្ទាប់ពីអតិផរណាគិតត្រឹមខែឧសភា ឆ្នាំនេះបានកើនឡើងលើសការព្យាករទុក៨,៦%។

ការភ័យខ្លាចថា ការដំឡើងអត្រាខ្ពស់កាន់តែខ្ពស់ នឹងទាញសហរដ្ឋអាមេរិក ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យផ្សារហ៊ុននានានៅសហរដ្ឋអាមេរិក ដាំក្បាលចុះខ្លាំង។ តួយ៉ាងផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ៣,៨៨% ផ្សារហ៊ុន Nasdaq Composite បានធ្លាក់ចុះ៤,៦៨% ហើយផ្សារហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ២,៨%៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here