អតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំកន្លងមក

ដោយ:លាងហួរ

អាមេរិក: តម្លៃទំនិញប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងខ្លាំងបំផុតកាលពីខែឧសភា ដោយសារតម្លៃប្រេងសាំងឡើងដល់កម្រិតខ្ពស់បំផុត ហើយតម្លៃម្ហូបអាហារបានកើនឡើង ដែលនាំឱ្យមានការកើនឡើងនៃអតិផរណាប្រចាំឆ្នាំដ៏ធំបំផុត ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។

ស្ថានភាពដ៏អាក្រក់នេះបង្ហាញថា ធនាគារកណ្តាលអាចបន្តដំឡើងអត្រាការប្រាក់ដល់៥០ចំណុចមូលដ្ឋាន រឺស្មើនឹង០,៥របស់ខ្លួនរហូតដល់ខែកញ្ញា ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។

ការឡើងថ្លៃទំនិញ មិនឈប់ឈរកំពុងបង្ខំឱ្យប្រជាជនអាមេរិក ផ្លាស់ប្តូរទម្លាប់ចំណាយរបស់ពួកគេ ហើយពិតជានឹងបង្កើនការព្រួយបារម្ភដល់ប្រជាជន។

អតិផរណាខ្ពស់ ក៏បង្កជាហានិភ័យដល់ស្ថេរភាពនយោបាយ សម្រាប់ប្រធានាធិបតីចូ បៃដិន និងគណបក្សប្រជាធិបតេយ្យរបស់លោក ដែលនឹងមានការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកSal Guatieriសេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុនBMO Capital Markets ក្នុងទីក្រុង Toronto បានមានប្រសាសន៍ថា ធនាគារកណ្តាលនៅតែអាចដំឡើង អត្រាការប្រាក់ ដល់៥០ចំណុចមូលដ្ឋាននៅសប្តាហ៍ក្រោយ ប៉ុន្តែធនាគារកណ្តាល អាចបង្កើនល្បឿនបានយ៉ាងលឿន ក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើអតិផរណានៅតែបន្ត្កហក់ឡើងខ្ពស់បែបនេះ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង១% កាលពីខែឧសភា ក្រោយពីវាបានកើនឡើងត្រឹមតែ០,៣%ក្នុងខែមេសា។

តម្លៃសាំងបានកើនឡើងវិញ៤,១% បន្ទាប់ពីធ្លាក់ចុះ៦,១%នៅក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here