កម្ពុជានាំចេញបន្ទះសូឡាជិត ២០០លានដុល្លារទៅសហរដ្ឋអាមេរិក រយៈពេល ៥ខែដើមឆ្នាំ

ដោយ៖ សហការី

ភ្នំពេញ៖ រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញបន្ទះសូឡា មានតម្លៃប្រមាណជិត ២០០លានដុល្លារទៅសហរដ្ឋអាមេរិក ខណៈកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានប្រកាសបន្តមិនយកពន្ធគយ ចំពោះនាំចូលបន្ទះសូឡា មកពីប្រទេសចំនួន៤ រួមទាំងកម្ពុជា ក្នុងរយៈពេល២ឆ្នាំ ដើម្បីជួយជំរុញផលិតកម្មនៅអាមេរិក។

នេះតាមការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមិថុនានេះ។

លោក ប៉ែន សុវិជាតិ បានថ្លែងថា កន្លងមកកម្ពុជានាំចេញបន្ទះសូឡាទៅសហរដ្ឋអាមេរិក គឺមិនជាប់ពន្ធនោះទេ ពោល គឺគិតតាមអត្រាពន្ធ MSN ដែលស្ថិតក្នុងត្រាពន្ធសូន្យ។ តែទោះជាយ៉ាងណា កម្ពុជាគឺជាប្រទេសដែលផលិត និងនាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិកតិចជាងគេ បើធៀបនឹងប្រទេស ម៉ាឡេស៊ី ថៃ វៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ការដែលប្រធានាធិបតីអាមេរិក ប្រកាសបន្តលើកលែងនេះ បន្ទាប់ក្រុមហ៊ុនឯកជន ដែលនាំចូលបន្ទះសូឡាពីប្រទេសទាំង៤នេះ បានដាក់លិខិតតវ៉ា ទៅលោកប្រធានាធិបតី ចូ បៃឌិន ដែលនាំឱ្យប្រទេសនេះ សម្រេចប្រកាសបន្តលើកលែងពន្ធនាំចូលបន្ទះសូឡាពី ប្រទេសពីប្រទេសទាំង៤បន្តទៀត។

យ៉ាងនេះក្តីបន្ទាប់ពី២៤ខែទៀត លោកមិនច្បាស់ថា អាមេរិកនឹងយកពន្ធ ឬបន្តលើកលែងពន្ធទៀតនោះទេ។
លោកបានពន្យល់ថា “កន្លងមកនៅដើមឆ្នាំនេះ មានព័ត៌មានមួយពីសហរដ្ឋអាមេរិកថា គេនឹងធ្វើការស៊ើបអង្កេតមួយ លើការនាំចូលបន្ទះសូឡាពីកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី។ គេធ្វើការស៊ើបអង្កេតនេះ ដោយសារគេមានមន្ទិលសង្ស័យ ទៅលើបញ្ហាលក់បង្ខូចថ្លៃ។ ពាក់ព័ន្ធនឹងការនាំចូលបន្ទះសូឡានេះ។ បើគេស៊ើបថាមានបញ្ហា ដែលអាចឈានដល់ការយកពន្ធ។ បន្ទាប់ពីមានការបំរុងស៊ើបអង្កេតនេះ ក្រុមហ៊ុនដែលនាំចូលលើបន្ទះសូឡា ដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា បានដាក់លិខិតតវ៉ា ព្រោះភ្លាមៗនោះ វាធ្វើឱ្យប៉ះពាល់កម្លាំងពលកម្ម ក្នុងឧស្សាហកម្មរៀបដំឡើងបន្ទះសូឡា នៅតាមគេហដ្ឋាន រោងចក្រនៅសហរដ្ឋអាមេរិក បាត់បង់ការងារធ្វើ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here