ADB ផ្តល់ជំនួយជិត ៧លានដុល្លារ សាងសង់ទីលានចាក់សំរាមស្ដង់ដាទំហំ ២៥ហិកតា ក្នុងខេត្តបាត់ដំបង

ដោយ៖ សុផារី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីវឌ្ឍនភាពអនុគម្រោង នៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២។


គម្រោងរៀបចំទីលានចាក់សំរាមស្ដង់ដាមួយនៅខេត្តបាត់ដំបង ដែលមានទំហំផ្ទៃដី ២៥ហិកតា ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដែលជាគម្រោងក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មានតំលៃប្រមាណ៦,៥លានដុល្លារ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា បញ្ហាសំរាមនៅតែជាបញ្ហាកង្វល់ ដែលកំពុងប្រឈម ដែលត្រូវទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ក្នុងខណៈពេលដែលបច្ចុប្បន្ន ការទុកដាក់ការប្រមូល និងដឹកជញ្ជូនសំរាមមានភាពយឺតយ៉ាវ ហើយសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានធ្វើការស្នើដល់ប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយពន្លឿនក្នុងការសាងសង់ស្ថានីអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យកាន់តែឆាប់រហ័ស ខណៈពេលដែលដំណើរការសាងសង់មានភាពយឺតយ៉ាវជាងផែនការគ្រោងទុកប្រមាណ២០% ដែលប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទន្ទឹងរង់ចាំគម្រោងមួយនេះបញ្ចប់សាងសង់ជាស្ថាពរនាពេលខាងមុខនេះ ដើម្បីបង្ការជំនន់ទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ក៏បានធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ដោយបានធ្វើការស្នើឱ្យមានការរៀបចំបង្កើតយន្តការនៃគណៈកម្មការមួយសម្រាប់ធ្វើការគ្រប់គ្រងទីលានចាក់សំរាម ឱ្យបានត្រឹមត្រូវបន្ទាប់ ហើយពីទីលានចាក់សំរាមស្ដង់ដារអន្តរជាតិមួយនេះ ត្រូវបានដាក់ដំណើរការប្រើប្រាស់នាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here