ទីផ្សារហ៊ុននៅអាស៊ីបានដាំក្បាលចុះ ខណៈមូលបត្របំណុល បានកើនឡើង

ដោយ : លាងហួរ

អាស៊ី-អឺរ៉ុប : ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ចុះ ខណៈដែលមូលបត្របំណុលអាមេរិកបានកើនឡើង ហើយប្រាក់ដុល្លារបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សរ៍ ធៀបនឹងប្រាក់យ៉េននៅថ្ងៃព្រហស្បតិ៍នេះ។

ខណៈដែលវិនិយោគិនព្រួយបារម្ភថា ធនាគារកណ្តាលអឺរ៉ុបនឹងអាចបង្កើនអត្រាការប្រាក់បន្ថែមទៀត នៅមុនកិច្ចប្រជុំរបស់ខ្លួន ប៉ុន្តែនៅមុនពេលកិច្ចប្រជុំចាប់ផ្តើមឡើង ធនាគារកណ្តាលអឺរ៉ុប(ECB)បានគ្រោងនឹងឈប់ទិញទ្រព្យសកម្ម និងបង្ហាញសញ្ញាពីការដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងអតិផរណា ដែលធ្វើអោយវិនិយោគិនកំពុងរង់ចាំមើលសកម្មភាពរបស់ធនាគារកណ្តាលអឺរ៉ុប(ECB)។

លោកMatt Simpsonអ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ City Index ក្នុងទីក្រុងស៊ីដនី បានមានប្រសាសន៍ថា ការព្រួយបារម្ភអំពីអតិផរណានៅអឺរ៉ុប ទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងលឿននៅក្នុងត្រីមាសទីមួយជាងបីខែមុន ទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវិនិយោគបានព្យាករណ៍អំពីទំហំ និងល្បឿននៃការរឹតបន្តឹងរបស់ECBលើគោលនយោបាយ វិនិយោគិនក៏កំពុងរង់ចាំមើល ទិន្នន័យតម្លៃអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ដែលសេតវិមានបាននិយាយថាតម្លៃអ្នកប្រើប្រាស់របស់ប្រទេសខ្លួន នឹងមានការកើនឡើង។

សេដ្ឋវិទូរំពឹងថា អតិផរណាប្រចាំឆ្នាំនឹងមាន៨.៣ភាគរយ នេះបើយោងតាមការស្ទង់មតិរបស់Reuters ។

ខណៈពេលដែលទីផ្សារហ៊ុនអាស៊ី បានកើនឡើងប្រហែល៨ភាគរយពីកម្រិតទាបជិតពីរឆ្នាំ អ្នកវិនិយោគនៅតែមានការព្រួយបារម្ភថា ការរឹតបន្តឹងគោលនយោបាយ និងដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប ដើម្បីគ្រប់គ្រងវិបត្តិអតិផរណា អាចបង្កឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here