កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំណើនយឺតធៀបនឹងការព្យាករណ៍

ដោយ: លាងហួរ

ជប៉ុន: ការស្ទង់មតិរបស់សេដ្ឋវិទូរបស់សារព៌តមានReutersបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងកើនឡើងក្នុងអត្រាយឺតជាងការព្យាករណ៍ទុកពីមុនក្នុងត្រីមាសនេះ។

ការស្ទង់មតិបានបង្ហាញថា ប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចធំទី៣របស់ពិភពលោក កំពុងប្រឈមនឹងហានិភ័យនៃការជាប់គាំង ដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសនិងការកើនឡើងនៃតម្លៃវត្ថុធាតុដើមសកល។ បញ្ហាទាំងពីរនេះ អាចប៉ះពាល់ដល់វិស័យផលិតកម្មសំខាន់ៗរបស់ប្រទេសជប៉ុន។

សេដ្ឋកិច្ចជប៉ុនត្រូវបានគេព្យាករថា នឹងពង្រីកកំណើនប្រចាំឆ្នាំ៤.៥ភាគរយនៅត្រីមាសនេះ ទាបជាងការប៉ាន់ស្មាននៅខែមេសា ដែលរំពឹងសំ​រេចបានកំណើន៥.១ភាគរយ។ នេះបើយោងតាមការព្យាករណ៍ជាមធ្យមរបស់អ្នកវិភាគនៅក្នុងការស្ទង់មតិពីថ្ងៃទី១៨ដល់២៧ខែឧសភា។

លោក Takumi Tsunoda សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវធនាគារ Shinkin Central Bank បាននិយាយថា “ល្បឿនដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញ នៅជប៉ុនគឺភាពយឺតយ៉ាវណាស់។ ប្រាក់ចំណេញសាជីវកម្មអាចត្រូវថយចុះយ៉ាងខ្លាំង ប្រសិនបើតម្លៃវត្ថុធាតុដើមបន្តកើនឡើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិបានបង្ហាញថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន គឺជាបញ្ហាដែលត្រូវបានលើកឡើងញឹកញាប់បំផុត ដែលបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅក្នុងពាក់កណ្តាលចុងក្រោយនៃឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here