អ្នកជំនាញៈផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់ នឹងមានការធ្លាក់ចុះ

ដោយ: លាងហួរ

តៃវ៉ាន់: ការិយាល័យស្ថិតិបាននិយាយនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់តៃវ៉ាន់ ទំនងជានឹងកើនឡើងក្នុងល្បឿនដ៏យឺតនៅឆ្នាំ២០២២នេះ។

យោងតាមការព្យាករណ៍ដំបូង ដោយការិយាល័យស្ថិតិបានព្យាករណ៍ថា សេដ្ឋកិច្ចតៃវ៉ាន់នឹងធ្លាក់ចុះ ដោយសារតែអតិផរណាពិភពលោក និងជំងឺរាតត្បាតកូវីដ១៩ ដែលបង្អាក់តម្រូវការ អ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅប្រទេស។

ការធ្លាក់ចុះនេះបានកើតឡើង ខណៈពេលដែលការិយាល័យស្ថិតិបានបង្កើនការព្យាករណ៍កំណើន ការនាំចេញរបស់ខ្លួន សម្រាប់ឆ្នាំ២០២២នេះ ជាមួយនឹងតម្រូវការដ៏រឹងមាំ សម្រាប់ផលិតផលបច្ចេកវិទ្យា របស់ដែនកោះនេះ ដែលត្រូវបានជំរុញដោយ 5G រថយន្តអគ្គិសនី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថា នឹងកើនឡើង៣.៩១ភាគរយ នៅឆ្នាំ២០២២នេះ។
អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិបាននិយាយថា ការធ្លាក់ចុះពីការព្យាករណ៍ អំពីកំណើនបានមកនៅត្រឹម៤.៤២ភាគរយ នៅក្នុងខែកុម្ភៈនោះ នឹងជាល្បឿនយឺតជាង៦.៤៥ភាគរយ ដែលបានព្យាករណ៍ទុកសម្រាប់ឆ្នាំ២០២១ ដែលជាអត្រាលឿនបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ ចាប់តាំងពីវាបានពង្រីកដល់១០.២៥ភាគរយក្នុងឆ្នាំ២០១០។

នាយកដ្ឋានបាននិយាយថា ការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩និងអតិផរណារបស់តៃវ៉ាន់ ដែលជំរុញដោយសង្រ្គាម នៅអ៊ុយក្រែនកំពុងប៉ះពាល់ដល់អ្នកប្រើប្រាស់ សូម្បីតែតម្រូវការសម្រាប់ semiconductors ដែលជាកត្តាសំខាន់នៃសេដ្ឋកិច្ចរបស់តៃវ៉ាន់។

ឥឡូវនេះការនាំចេញរបស់តៃវ៉ាន់ កើនឡើង១៤.៦២ភាគរយ នៅឆ្នាំ២០២២នេះ ជាការកើនឡើ់ងពី៩.៦៩ភាគរយដែលបានព្យាករណ៍ពីមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here