ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស ម្រេចបានទឹកប្រាក់ជិត ១ពាន់លានដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញៈ តម្លៃនៃការនាំចេញ-ចូល នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកើនឡើងគួរឱ្យកត់សំគាល់ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការអភិវឌ្ឍន៍ និងសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស។

របាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងព្រះសីហនុ បង្ហា​ញថា បរិមាណនាំចូល និងនាំចេញ មានតម្លៃ៩៣០លានដុល្លារអាមេរិក ក្នុងរយៈពេលបួនខែឆ្នាំនេះ គឺបានកើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនលើកឡើងថា ការកើនឡើងនៃបរិមាណនាំចេញ-ចូល បានបន្តរក្សាសន្ទុះ និងស្ថេរភាពនៃការអភិវឌ្ឍន៍។ បន្ថែមពីលើនេះ មិនត្រឹមតែធ្វើឱ្យមានស្ថេរភាពការងាររបស់និយោជិកប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលសន្ទុះយ៉ាងរឹងមាំ ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃខេត្តព្រះសីហនុផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here