អត្រាភាពគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងខ្លាំងមិនធ្លាប់មាន

ដោយ : លាងហួរ

អាមេរិក : ចំនួនប្រជាពលរដ្ឋអាមេរិក ដែលអត់មានការងារធ្វើបានកើនឡើង ដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដោយឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល៤ខែនេះ។

នេះអាចបង្ហាញថា តម្រូវការកម្លាំងពលកម្មមានការថយចុះ ដែលធ្វើអោយអត្រាភាពគ្មានការងារកើនឡើងខ្ពស់ ចំពេលដែលមានការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។

ប៉ុន្តែទីផ្សារការងារនៅតែមានភាពតឹងតែងដដែល ដោយរបាយការណ៍ពីនាយកដ្ឋានការងារ កាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា អត្រាភាពគ្មានការងារធ្វើនៅកម្រិតទាបបំផុត ចាប់តាំងពីចុងឆ្នាំ១៩៦៩នៅដើមខែឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់ភាគហ៊ុននៅទីផ្សារហ៊ុន និងជំរុញរតនាគារសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ទោះបីជាមានការទាមទារកើនឡើង នូវការផ្តល់ការងារ កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែមានការបើកការងារចំនួន 11.5 លានកន្លែងនៅចុងខែមីនា។

លោកRubeela Farooqi ប្រធានសេដ្ឋវិទូអាមេរិកនៃHigh Frequency Economics នៅទីក្រុង White Plains ទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា “ការប្រកាសពីការបញ្ឈប់ការងារនាពេលថ្មីៗនេះ បានជម្រុញការផ្លាស់ប្តូរ នៅក្នុងការសម្រេចចិត្តជួលអាជីវកម្ម” ។

លោកបន្តថា  “សម្រាប់ពេលនេះ តំរូវការកម្លាំងពលកម្ម មើលទៅរឹងមាំ ហើយគួបផ្សំនឹងការផ្គត់ផ្គង់យឺតយ៉ាវ។

សេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយ Reuters បានព្យាករណ៍ថា នឹងមានពាក្យសុំការងារចំនួនប្រមាណ២០០,០០០នាក់ សម្រាប់សប្តាហ៍ចុងក្រោយនេះ។

មានការកើនឡើងចំនួនអ្នកស្វែងរកការងារ ចំនួន៦,៧២៨នៅក្នុងរដ្ឋ Kentucky ខណៈដែលរដ្ឋកាលីហ្វ័រញ៉ាបានរាយការណ៍ថា មានការកើនឡើងចំនួន៣,៣១៥នៃអត្រាអត់ការងារធ្វើ។  វាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរនៅក្នុងរដ្ឋ Ohio និង Illinois៕

LEAVE A REPLY

Please enter your comment!
Please enter your name here