ប្រទេសទាំង១០ដែលមានតម្លៃប្រេងសាំងខ្ពស់ជាងគេលើពិភពលោក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ពិភពលោកកំពុងជួបប្រឈមនឹងវិបត្តិប្រេងឥន្ធនៈហក់ឡើងខ្ពស់ដោយសារតែវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងធ្វើឱ្យប្រទេសជាច្រើនលើពិភពលោកនេះ មានបញ្ហាខ្វះប្រេងនិងប្រេងហក់ឡើងខ្ពស់រួមទាំងកម្ពុជាផងដែរ។ ប្រទេសកម្ពុជាមិនមែនជាប្រទេសជាប់ចំណាត់ក្នុងចំណោមប្រទេស១០ដែលមានតម្លៃប្រេសាំងខ្ពស់ជាងនោះទេ។

យោងតាម Global Pro Prices បានបង្ហាញពីតម្លៃប្រេងនៅតាមប្រទេសនីមួយៗលើពិភពលោកហើយថ្ងៃនេះ យើងនឹងលើកយកប្រទេស១០ដែលមានតម្លៃប្រេងសាំងខ្ពស់ជាងគេ តម្លៃនេះ គឺគិតនៅដើមខែឧសភា ២០២២។

1. ទីក្រុងហុងកុង ប្រទេសចិន តម្លៃប្រេងសាំងជាមធ្យម ២,៨៩ដុល្លារក្នុងមួយលីត្រ
2. ប្រទេសន័រវេយ៍ តម្លៃប្រេងសាំងជាមធ្យម ២,៤៣ដុល្លារអាមេរិកក្នុងមួយលីត្រ
3. សាធារណរដ្ឋអាហ្វ្រិកកណ្ដាល តម្លៃជាមធ្យម ២,៤០ដុល្លារក្នុងមួយលីត្រ
4. ប្រទេសម៉ូណាកូ តម្លៃប្រេងសាំងជាមធ្យមលក់ក្នុងតម្លៃ ២,៣៩ដុល្លារក្នុងមួយលីត្រ
5. ប្រទេសដាណឺម៉ាក តម្លៃប្រេងសាំងជាមធ្យម ២,៣៣ដុល្លារក្នុងមួយលីត្រ
6. ប្រទេសហ្វាងឡង់ តម្លៃប្រេងសាំងជាមធ្យម២,៣៣ដុល្លារអាមេរិកក្នុងមួយលីត្រ
7. ប្រទេសអៀរឡង់ តម្លៃប្រេងសាំងជាមធ្យម ២,៣ដុល្លារអាមេរិកក្នុងមួយលីត្រ
8. ប្រទេសក្រិក តម្លៃប្រេងសាំងជាមធ្យម ២,២៩ដុល្លារអាមេរិកក្នុងមួយលីត្រ
9. ប្រទេសហូឡង់ ប្រេងសាំងជាមធ្យមតម្លៃ២,២៣ដុល្លារក្នុងមួយលីត្រ
10. ប្រទេសសិង្ហបុរី តម្លៃប្រេងលក់ជាមធ្យម ២,១៧ដុល្លារអាមេរិកក្នុងមួយលីត្រ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោម១០ប្រទេសមានមួយជាសមាជិកអាស៊ានដែលមានតម្លៃប្រេងថ្លៃបំផុតទាំង១០គឺសិង្ហបុរី តែប្រទេសទាំង១០នោះសុទ្ធសឹងតែជាប្រទេសរីកចម្រើនដែលចំណូលប្រជាជនគេក៏ខ្ពស់ដូចគ្នាដែរ ។

សម្រាប់កម្ពុជាងតម្លៃប្រេង ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ឧសភា ប្រេងសាំងធម្មតាលក់រាយគឺ ៥៥៥០រៀលក្នុងួយលីត្រ ឬប្រមាណ១,៣៧ដុល្លារអាមេរិកក្នុងមួយលីត្រ (អត្រាប្តូរប្រាក់1$=4061R )៕

LEAVE A REPLY

Please enter your comment!
Please enter your name here