កាស៊ីណូធំមួយនៅក្រុងប៉ោយប៉ែតស្វែងរកជំនួយហិរញ្ញវត្ថុដើម្បីទ្រទ្រង់ អាជីវកម្ម

  ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែតបានស្នើឥណទាន៥លានដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។

យោងតាមសេចក្តីប្រកាសព៌តមាន និងត្រូវបានចុះផ្សាយដោយGGR Asia នៅថ្ងៃទី៣ ខែឧសភាកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនបានការបិទបណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។

ឯកសារ​ដដែលបានឲ្យដឹងថា ក្រុមហ៊ុននេះ ​បានសម្រេចប្តូរឈ្មោះទៅ​ជា “DNA Star Vegas”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់​ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេសវៀតណាម និងកម្ពុជា”។

ក្រុមហ៊ុនបានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជាថា នឹងកើតឡើងនៅពេលណានោះទេ។

យោងតាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ បញ្ជារ​ឱ្យ​បិទ​កាស៊ីណូ​ទាំង​អស់​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ ២០២០។

ក្រុមហ៊ុនេះបាននិយាយថា ឥណទាននេះ នឹងធានាថាអាជីវកម្ម នៅតែស្ថិតក្នុងស្ថានភាពប្រកបដោយនិរន្តរភាព រហូតដល់លក្ខខណ្ឌកាន់តែមាន ភាពល្អប្រសើរឡើង៕

– Video Advertisement –

 

LEAVE A REPLY

Please enter your comment!
Please enter your name here