អន្តរក្រសួងកំពុងពិចារណាលើការអនុញ្ញាត្តឲ្យកំណត់អាយុសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងកំពុងធ្វើការពិចារណារួមគ្នា លើការកំណត់អាយុ ដើម្បីអនុញ្ញាត្តឲ្យប្រើប្រាស់គ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint កាលពីថ្ងៃម្សិលម៉ិញនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្ថែមថា ក្រសួងបាននឹងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការពិចារណាលើការកំណត់អាយុ អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកបានបន្តសន្យាជួយសម្របសម្រួល ដល់ក្រុមហ៊ុនអាមរិកធំៗមួ​យចំនួន ដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រលើការកសាងសមត្ថភាព របស់មន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីជំនា​ញបច្ចេកទេសទាក់ទងនឹងភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួន កាន់តែមានប្រសិទ្ធភាពថែមទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here