សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត សម្រេចបានកំណើនខ្ពស់មិនធ្លាប់មានជាមួយកំនើន៩,៦%នៅដើមឆ្នាំ២០២២

ដោយៈសុខុម

អន្តរជាតិ: ដោយសារវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី ចូលឈ្លា​នពានប្រទេសអ៊ុយក្រែន សេដ្ឋកិច្ចនៃប្រទេសនានា ទូទាំងពិភពលោកបានធ្លាក់ចុះ ឬដាំក្បាលចុះខ្លាំង។

ទោះជាយ៉ាងណា សេដ្ឋកិច្ចនៃប្រទេសអារ៉ាប៊ីសាអូឌីត មិនត្រឹមតែមិនធ្លាក់ចុះនោះទេ ហើយថែមទាំងសម្រេចបានកំណើនខ្ពស់ គួរឱ្យភ្ញាក់ផ្អើលទៀតផងនៅក្នុងឆ្នាំ២០២២ នេ។

យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា បង្ហាញថា សេដ្ឋកិច្ចនៃប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបានកំណើនខ្ពស់រហូតដល់ទៅ៩,៦% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន។

កំណើនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះសម្រេចបាន នៅពេលវិស័យប្រេងចាប់ផ្ដើមកម្រើកឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប៉ាន់ប្រមាណដដែលបង្ហាញថា អំឡុងត្រីមាសទី១ ដើមឆ្នាំនេះសកម្មភាពអាជីវកម្មប្រេង ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើង២០,៤% ហើយសកម្មភាពអាជីវកម្ម ក្រៅពីប្រេងបានកើនឡើង៣,៧%។
អាជ្ញាធរស្ថិតិទូទៅនៃប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា ប្រសិនបើការប៉ាន់ប្រមាណនេះ ត្រូវបានបញ្ជាក់ជាផ្លូវការថាពិតមែន នោះវានឹងជាអត្រាកំណើនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១១៕Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here