ដំណឹង​លល្អ ៖ ប្រទេស​ថៃ និង​កម្ពុជា​បើក​ច្រក​ព្រំដែន​ ទាំង​ផ្លូវ​គោក​ និង​ផ្លូវ​អាកាស​ចាប់ពីថ្ងៃនេះតទៅ​

ដោយ៖ សុផារី

ភ្នំពេញ៖ ច្រកព្រំដែនកម្ពុជា-ថៃបាន​ចាប់ផ្ដើមបើកដំណើរការឡើងវិញ ទាំង​ច្រក​អាកាស និង​ផ្លូវ​គោក​ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅហើយ​។ ខេត្តរបស់ថៃជាប់ច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជាដែលអាចធ្វើដំណើរចូលបាន រួមមាន ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាច ខេត្តចន្ទបុរី។​


ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចេញផ្សាយនៅលើទំព័រ Facebook របស់ខ្លួន នៅ​ក្នុង​ថ្ងៃទី១ ខែឧសភានេះថា អ្នកដំណើរដែលត្រូវធ្វើដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃតាមផ្លូវអាកាស និងផ្លូវគោក ត្រូវបានបែងចែកជា៣ប្រភេទ ហើយក៏ត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងគ្នាផងដែរ ក្នុងនោះរួមមាន៖

ប្រភេទទី១. អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (Vaccinated Travelers)៖
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២. មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។
៣. មិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុននិងចូលមកដល់ប្រទេសថៃ។
៤. ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំលុងពេកស្នាក់នៅក្នុងប្រទេសថៃ។

ប្រភេទទី២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ (Unvaccinated Travelers)៖
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្រេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២. មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។
៣. ករណី
a. មានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើសពី៧២ម៉ោង អាចធ្វើដំណើរចូលក្នុងប្រទេសថៃដូចអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញដែរ។
b. ពុំមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើសពី៧២ម៉ោងទេនោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន៥ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៤ ឬទី៥។
៤. ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំលុងពេកស្នាក់នៅក្នុងប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភេទទី៣. អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនហើយកាន់ប័ណ្ណព្រំដែន (Border Pass)៖
១. មិនតម្រូវឱ្យចុះឈ្មោះ Thailand Pass ទេ។
២. មិនតម្រូវឱ្យមានធានារ៉ាប់រងទេ។
៣. ត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ។
៤. ការធ្វើដំណើរត្រូវបានអនុញ្ញាតតែក្នុងតំបន់ដែលមានចែងដោយកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃប៉ុណ្ណោះ។
៥. អាចស្នាក់នៅក្នុងប្រទេសថៃមិនត្រូវលើសពី៣ថ្ងៃ (២យប់) ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here