កម្ពុជានាំចេញត្បូងនិងលោហធាតុកើនឡើងជាង១៣០០ភាគរយ នៅត្រីមាសទី១នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាបាននាំចេញត្បូង និងគ្រឿងអលង្ការ ទៅកាន់ទីផ្សារអន្តរជាតិតម្លៃជិត ១០០លាន កើនឡើងជាង១៣០០% ក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ពីខែមករាដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញគុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម, លោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហធាតុមានតម្លៃ គ្រឿងអលង្ការកាឡៃ និងកាក់ មានតម្លៃជាង៩១លានដុល្លារអាមេរិក កើនឡើង១.៣៨៧,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹមតែជាង៦លានប៉ុណ្ណោះ។

ដោយឡែក បើគិតពីការនាំចេញសម្រាប់តែខែមីនា ការនាំចេញត្បូងរបស់កម្ពុជា មានតម្លៃជាង៥៥លានដុល្លារអាមេរិក កើនឡើង ២៨៤១% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ១លានប៉ុណ្ណោះ។

ចំណែកការនាំចូលវិញ ក្នុងរយៈពេលបីខែនេះកម្ពុជាបាននាំចូលត្បូងផ្សេងៗ តម្លៃ១.៣១៧ លានដុល្លារ ថយចុះ៤៦,២% ខណៈការនាំចូលក្នុងខែមីនា ធ្លាក់ ៨៧,៨% គឺមានតម្លៃត្រឹមតែ ១៣៥លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងការកើនឡើងនៃការនាំចេញត្បូង និងគ្រឿងអលង្ការនេះ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ពាណិជ្ជករ ដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឱ្យចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here