ដោយៈសហសេវិក
ភ្នំពេញៈ JTI គឺជាក្រុមហ៊ុនបារីលំដាប់ពិភពលោកឈានមុខ ដែលមានប្រតិបត្តិការនៅប្រទេសចំនួន១៣០ រួមទាំងកម្ពុជា។ JTI គឺជាសមាជិករបស់បណ្តាញក្រុមហ៊ុន JT Group។ JTI នៅប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ និងផ្តល់ចំណាត់ថ្នាក់ដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា JTI ជាក្រុមហ៊ុនមួយក្នុងបណ្តាក្រុមហ៊ុន បានបង់ពន្ធច្រើនជាងគេប្រចាំប្រទេស ដោយបានចូលរួមចំណែកការអភិវឌ្ឍ និងសេចក្តីរីកចម្រើននៃសេដ្ឋកិច្ចជាតិកម្ពុជា។
JTI កម្ពុជា មិនត្រឹមតែជាអ្នកបង់ពន្ធច្រើនប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់ និយោជកឆ្នើមកម្រិតពិភពលោករយៈពេល២ឆ្នាំជាប់ៗគ្នា ពីវិទ្យាស្ថាន Top Employers នៅទីក្រុងអាំស្ទែ៊រដាំ ប្រទេសហូឡង់។
ជាងនេះទៅទៀត JTI ក៏បានស្ថិតក្នុងចំណោមក្រុមហ៊ុនទី១លើសកលលោក ដែលទទួលបានការទទួលស្គាល់ដោយស្តង់ដា សមភាពពិភពលោក ពីស្ថាប័ន EY ដែលវាយតម្លៃលើការផ្តល់ឱកាសស្មើភាពគ្នា និងប្រាក់កម្រៃស្មើភាពគ្នា នៅកន្លែងធ្វើការ។ ជាក់ស្តែង ម្តាយឪពុកនៅ JTI មិនប្រកាន់និន្នាការភេទណាទេ អាចទទួលបានការឈប់សម្រាកចំនួន៥ ខែ ដោយទទួលបានប្រាក់ខែពេញ ដើម្បីថែរទាំគ្រួសារ នៅពេលពួកគេមានបុត្រថ្មីទើបកើត។
ការវិនិយោគលើសហគមន៍ ក៏ជាអាទិភាពអាជីវកម្មសម្រាប់ JTI ផងដែរ។ ជាមួយនឹងបុគ្គលិក ក្រុមហ៊ុនបានផ្តល់ការគាំទ្រ ដល់សហគមន៍ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ តាមរយៈការផ្តល់ជាកញ្ចប់អាហារ ជូនដល់គ្រួសារងាយរងគ្រោះ។ សំខាន់ជាង នេះទៅទៀត JTI ក៏ជួយដល់ជនពិការ ជនចាស់ជរា និងជនអនាថាផងដែរ ព្រមទាំងផ្តល់ជំនួយដល់សហគមន៍ ដែលបានរងគ្រោះដោយសារគ្រោះទឹកជំនន់។ បន្ថែមពីលើនេះ ក្រុមហ៊ុន ក៏វិនិយោគលើនិរន្តរភាពបរិស្ថាន ដោយការអនុវត្តគម្រោងដាំដើមឈើ និងកែច្នៃសំរាមឡើងវិញ ជាមួយដៃគូរបស់ខ្លួន។
ក្នុងនាមជាក្រុមហ៊ុនជប៉ុនដែលគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន និងទទួលបានការគោរពកោតសរសើរ ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា JTI នឹងបន្តចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំបន្ថែមទៀត៕