ដំណឹងល្អ តម្លៃប្រេងសាំងធម្មតាធ្លាក់ចុះបន្ទិចសល់ត្រឹម៥០៥០៛ ម៉ាស៊ូតធ្លាក់ចុះសល់៥១០០៛

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជា ចុះ ថ្លៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយសាំងធម្មតា៥០៥០រៀល (ចុះចំនួន២០០រៀល) និងម៉ាស៊ូតមានតម្លៃ៥១០០រៀល។

វិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែនធ្វើឱ្យតម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ឥន្ធនៈជាចាំបាច់បានរអ៊ូរទាំពីផលប៉ះពាល់ដោយសារ តម្លៃសាំងឡើងថ្លៃផង។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃនេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់ ៥.២១០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៥.២៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here