ស្ថាប័នពីររបស់កម្ពុជា MOU ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

ដោយៈម៉ាណែត

ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ពិធីនេះធ្វើឡើង ក្រោមអធិតបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស៊ុ សន្និសិទ្ធ ទេសាភិបាលរងនៃធរនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជាបានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងបរិយាកាស នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងកិច្ចដំណើរការផ្លាស់ប្តូរព័ត៌មាន និងជំរុ​ញកិច្ចសហប្រតិបត្តិការក្នុងស្រុក សំដៅធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកជំទាវបានឱ្យដឹងទៀតថា ការចុះអនុស្សរណៈយោគយល់នៅថ្ងៃនេះ មិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំ នងរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនូវកិច្ចសហការរួមគ្នា និងប្រកបដោយការទទួលខុសត្រូវរួម ក្នុងការប្រឆាំងទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថានផងដែរ។ នេះគឺជាសក្ខីភាពមួយដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក ជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ ការពារ និងបង្ក្រាបរាល់ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា អនុស្សរណៈដែលស្ថាប័នទាំងពីរនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ គឺក្នុងគោលបំណងរួម ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទិន្នន័យនៃការប្រឆាំង ការសម្អាតប្រាក់ និងងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថាន។

ការចុះអនុស្សរណៈយោគយល់ រវាងស្ថាប័នទាំងពីរនេះ ក៏បានធ្វើឡើងក្នុងគោលបំណងសំខាន់ចម្បងៗ គឺដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា និងជាយន្តការរួមមួយនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋខុសច្បាប់ទាំងឡាយ ដែលជាការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តំបន់ និងសកលលោក។

លោកនេត្រ ភក្ត្រា បញ្ជាក់ឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏បានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនៅក្នុងការវិភាគ តាមដាន ត្រួតពិនិត្យរាល់សកម្មភាពរបស់ភេរវករ ក្នុងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងដាក់ចេញនូវយន្តការទប់ស្កាត់ និងបង្ក្រាបទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខហិរញ្ញវត្ថុ បរិយាកាសនៃការវិនិយោគ ការផ្តល់នូវយុត្តិ​ធម៌ សមធម៌ និងតម្លាភាពដល់វិនិយោគិន ឆ្លើយតបទៅនឹងគោលនយោ​បាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here