ឆ្នាំ២០២១កម្ពុជាប្រមូលប្រាក់សន្សំពីប្រជាជនតាមរយៈក្រុមហ៊ុនធានារ៉ាប់រងបានជាង១៧០លានដុល្លារអាមេរិក

ដោយ៖ម៉ាណែត

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាបានចូលរួមក្នុងការសន្សំប្រាក់តាមរយៈក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានទឹកប្រាក់ប្រមាណ១៧០លានដុល្លារអាមេរិក ទោះបីជាឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបានជួបប្រទះនឹងវិបត្តិនៃជំងឺរាតត្បាតនៃកូវីដ១៩កាន់តែធ្ងន់ធ្ងរក្ដី ។

នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន ហ្វតតេឡាយហ្វ៍ កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ២០២២ លោកជៀប សុភ័ក្ត្រប្រធានផ្នែកលក់នៃក្រុមហ៊ុនហ្វេតេឡាយហ្វ៍ បានមានប្រសាសន៍ឱ្យដឹងថា ទោះបីជាកម្ពុជាបានជួបប្រទះនឹងបញ្ហាកូវី ដ ១៩ក្ដី តែការលក់ផលិតផលធានារ៉ាប់រងអាយុជីវិត នៅតែមានកំណើនល្អប្រសើរ ជាក់ស្ដែងក្នុងឆ្នាំ ២០២០ កន្លង ទឹកប្រាក់ដែលទទួលបានពីការទិញធានារ៉ាប់រងអាយុវជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានទំហំប្រមាណ១៥០លានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ ២០២១ ទឹកប្រាក់បានកើនដល់១៧០លានដុល្លារអាមេរិក និងរំពឹងថាក្នុងឆ្នាំ២០២២នេះ នឹងមានកំណើនបន្ថែមទៀត ។

លោកបន្តថា វិស័យធានារ៉ាប់រងអាយុជីវិតជាវិស័យថ្មីមួយនៅក្នុងប្រទេសកម្ពុជា ហើយចាប់តាំងពីការកកើតដំបូងរហូតមកដល់ពេលនេះឃើញថាប្រជាពលរដ្ឋកម្ពុជាបានទិញធានារ៉ាប់រងចាប់ផ្ដើមមានកំណើនឡើងជាប្រចាំ ។នេះដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចការពារក្រុមគ្រួសាររបស់ពួកគេបានទោះបីជាពួកគាត់បានបាត់បង់បង្គោលគ្រួសារ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុភ័ក្ត្របានបន្ថែមថា នៅក្នុងវិបត្តិកូវីដ១៩ យើងពិតជាជួបប្រទះនឹងបញ្ហាដែលមិនអាចប្រកែកបាន ប៉ុន្ដែដោយសារតែការទិញធានារ៉ាប់រងគឺត្រូវបង់ជាកញ្ចប់ប្រចាំឆ្នាំដូច្នេះហើយទើបយើងមើលឃើញថាមានបញ្ហាធ្ងន់ធ្ងរនោះឡើយ ។ នៅក្នុងបរិបទនេះ យើងបានជជែកជាមួយអតិថិជនដោយការតេទូរសព្ទជួប ឬជួបគ្នាប្រព័ន្ធអនឡាញ ជាដើម ។

បើតាមលោកយក់ ចំរើនឬទ្ធិអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក៏បានឱ្យដឹងផងដែរថាវិស័យធានារ៉ាប់នៅកម្ពុជាបានរួមចំណែកតូចនៅឡើយ នៅក្នុងវិស័យសេដ្ឋកិច្ច ហើយបើទោះបីជាវិស័យមានកំណើនខ្ពស់ ក៏មិនអាចធ្វើឱ្យសេដ្ឋកិច្ចកើនឡើងខ្ពស់ដែរ ។ វិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវការសហការជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងអស់ដើម្បីជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន និងចូលរួមប្រើប្រាស់សេវាធានារ៉ាប់រងកាន់តែច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here