រយៈពេល៣ទសវត្សរ៍ អាល្លឺម៉ង់ផ្តល់ជំនួយដល់កម្ពុជាប្រមាណ៧០០លានដុល្លារអាមេរិក

ដោយ: ម៉ាលីស

ភ្នំពេញ ៖ អាល្លឺម៉ង់តែងតែផ្ដល់ជំនួយឥតសំណាង ដល់កម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីកម្ពុជាកំពុងកសាងសន្តិភាពចាប់ពីឆ្នាំ១៩៩២មកម្ល៉េះ ហើយបើគិតមកទល់ពេលនេះ ២០២២ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ជំនួយដល់កម្ពុជា សរុបទឹកប្រាក់ប្រមាណ ៦៤៧លានអឺរ៉ូ ដែលស្មើរនឹង ប្រមាណ ៧២៦លានដុល្លាអាមេរិក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទីក្រុងប៊ែកឡាំង នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលអាល្លឺម៉ង់ តែងតែផ្តល់ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាពក្នុងឆ្នាំ១៩៩២ ដែលក្នុងនោះមានទឹកប្រាក់សរុប៥៨០លានអឺរ៉ូ រួមទាំងការសន្យារបស់អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៣លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសសម្រាប់ឆ្នាំ ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ១៤លានអឺរ៉ូដើម្បីគំាទ្រដល់វិធានការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីប្រកបដោយគុណភាព ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការចុះហត្ថលេខាថ្មីៗនេះលើសេចក្តីថ្លែងការណ៍រួម ស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ខែមករាកន្លងទៅ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ ដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនៅរាជធានីភ្នំពេញ។

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។ កម្ពុជាប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញដល់២៥% នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានតុល្យភាពកាបូននៅឆ្នាំ ២០៥០។

រដ្ឋមន្ត្រីទំាងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលផលប្រយោជន៍ក៏ដូចជាកង្វល់នៅក្នុងតំបន់ទាំងពីរក្នុងនោះរួមមាន៖ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះ វិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ។

លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។

ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាបាននូវសន្តិភាពពិភពលោក និងការរក្សាបាននូវនីតិរដ្ឋ ក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here