រដ្ឋបាលខេត្តព្រះសីហនុបន្តដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា

ដោយៈគង់ សូរិយា

ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យដោះស្រាយបញ្ហាប្រឡាយ និងស្ពានសំខាន់ៗដើម្បីទប់ស្កាត់ការជន់លិចនៅក្នុងទឹកដីក្រុងព្រះសីហនុ។

សកម្មភាពចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពានសំខាន់ៗចំនួន៥ទីតាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុរួមមានដូចជា៖

-អូរប្រឡាយអូរពីរ នៅមុខសាលាក្រុងព្រះសីហនុ
-ការដ្ឋានស្ពានលូអូរមួយ
-អូរប្រឡាយ និងស្ពាន L.V
-អូរប្រឡាយ និងស្ពានអង្គការម្លប់តាប៉ាង
-អូរប្រឡាយ និងស្ពានអូរស្តេចមឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទីតាំងខាងលើ គឺតែងរងនូវបញ្ហាប្រឈម ដោយការជន់លិចនៅរដូវ វស្សានាពេលកន្លងមក។ ដូច្នេះហើយទើបរដ្ឋបាលខេត្ត បានប្រើប្រាស់កញ្ចប់ថវិកាជាតិឆ្នាំ២០២១ ដើម្បីរៀបចំស្ថាបនា និងស្តារទីតាំងទាំងនោះ ឱ្យបានធំទូលាយទៅតាមនិយាមកា ដើម្បីឱ្យលំហូរទឹកបានលឿន កាត់បន្ថយការជន់លិចរយៈពេលវែងនៅពេលមានភ្លៀងធំម្តងៗ។

លោកគួច ចំរើន បានជម្រុញដល់ក្រុមការងារ ត្រូវពន្លឿនការងារស្ថាបនាការដ្ឋានសាងសង់ ឱ្យបានលឿនមុនពេលរដូវវស្សាចូលមកដល់ និងបានណែនាំមន្ត្រីជំនាញ ធ្វើការបំពាក់អំពូលភ្លើងសាធារណៈ នៅតាមស្ពាន និងផ្លូវប្របអូរប្រឡាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here