វិស័យឧស្សាហកម្មកម្ពុជាទាក់ទាញទុនវិនិយោគជាង ១៣ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា វិស័យឧស្សាហកម្មកាលពីឆ្នាំមុនបានទាក់ទាញទុនវិនិយោគជាង១៣ពាន់លានដុល្លារអាមេរិក។

ថ្លែងនៅក្នុងពិធីបូកសរុបការងាររបស់ក្រសួង កាលពីថ្ងៃទី៧កុម្ភៈ២០២២ឱ្យដឹងថា លោកបន្ថែមថា ក្នុងឆ្នាំ២០២១កន្លងទៅទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានទំហំជាង១៣,៨១ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៥៦លានដុល្លារអាមេរិក ស្មើនឹង១,៨៩ភាគរយ ដែលមានន័យថាយើងរក្សាបានស្ថិរភាពបានល្អ ទោះប្រឈមនឹងឥទ្ធិពលជំងឺកូវីដ១៩ ដែលបន្ទុចបង្អាក់ដំណើរការរោងចក្រ និងការបញ្ជាទិញមួយចំនួនក្ដី ។

លោកបន្តថា “កំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទំនុកចិត្តនិងបិរស្ថានសមស្របដល់វិនិយោគិន ធុរជន ក្នុងនិងក្រៅប្រទេស ឱ្យបន្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែងក្នុងឆ្នាំ២០២១ មានរោងចក្រថ្មីកើតឡើងចំនួន១៦៣រោងចក្រ ខណៈដែលមានរោងចក្របិទទ្វារចំនយន១៤៨រោងចក្រ មានន័យថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាក បណ្ដាលមកពីជំងឺកូវីដ១៩ក៏ដោយ ក៏នៅមានតួលេខកំណើនវិជ្ជមាន រវាងចំនួនរោងចក្របើកថ្មីនិងចំនួនបិទទ្វារ ។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនបីរបស់កម្ពុជា នឹងធ្វើឲ្យវិស័យឧស្សាហកម្មមានភាពរីកចម្រើន ដោយកម្ពុជានឹងទាក់ទាញវិនិយោ​គិនបរទេសឲ្យមកវិនិយោគ ហើយកម្ពុជានឹងក្លាយជាមូលដ្ឋានផលិត​កម្ម​ដើម្បីពង្រីកការនាំចេញ ។

លោកបន្តថា “វិស័យរោងចក្រ សហគ្រាស និងតម្រូវការជួលដី និងឃ្លាំាំងនឹងមានកំនើនខ្ពស់ខ្លាំងបន្ថែមទៀតនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here