អបអរសាទរៈទំហំពាណិជ្ជកម្មកម្ពុជា ចិនកើនលើសទឹកប្រាក់១១ពាន់លានដុល្លារ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ដោយសារទំនាក់ទំនងកាន់តែល្អប្រសើរ រវាងមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិនសម្រេចបានកំនើនជាង១១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក្នុងឆ្នាំ២០២១ មានទឹកប្រាក់សរុបប្រមាណ១១.១៤៤ ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងទំហំទឹកប្រាក់ដ៏សន្ឋឹកសន្ឋាប់នេះ ទំហំនៃការនាំចេញ​របស់​កម្ពុជា ​ទៅកាន់ប្រទេស​ចិន ​មានទឹកប្រាក់​ប្រមាណ​១.៥១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ រីឯទំហំនៃការ​នាំ​ចូល​ពី​ចិន មកកាន់ប្រទេសកម្ពុជា ​មានទឹកប្រាក់ប្រមាណ​៩.៦៣ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងមកនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here