កំពង់ស្ពឺស្វាគមន៍ការវិនិយោគរោងចក្រតម្លៃ៥លានដុល្លារអាមេរិកដំបូងប្រចាំឆ្នាំ២០២២

ដោយៈ សុផារី

កំពង់ស្ពឺៈ កំពង់ស្ពឺបានបើកឆាកលើទំព័រ វិនិយោគទុនដំបូងប្រចាំឆ្នាំ២០២២ ដោយបានទាក់ទាញគម្រោងវិនិយោគមួយ ដែលមានតម្លៃ៥ លានដុល្លារ តែអាចផ្តល់ការងារដល់ កម្មករ កម្មការនី ជិត២០០០នាក់។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាង កាលពីរសៀលថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២១ ថា តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន XIN HONGRUI (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ។

ប្រភពដដែលបានបន្តថា គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោ​គប្រមាណ៥លានដុល្លារ និងអាចបង្កើតការងារបាន១.៨៤៧​កន្លែង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here