រដ្ឋមន្រ្តីពាណិជ្ជកម្មបានបង្ហាញគន្លឹះចំនួន៤នៃយុទ្ឋសាស្រ្តសេដ្ឋកិច្ចកម្ពុជា

ដោយៈម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានលើកឡើងអំពីវឌ្ឍនភាព នៃការរៀបចំបញ្ជីសមិទ្ធផល អាទិភាពសេដ្ឋកិច្ចនីមួយៗ និងខ្លឹមសារសំខាន់ៗ នៃសមិទ្ធផលអាទិភាពទាំងនេះ ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤។


យុទ្ឋសាស្រ្តសំខាន់ៗទាំងនោះរួមមានដូចជា ទី១ លើកកម្ពស់ដល់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី២ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន ទី៣ អាស៊ានដែលប្រកបដោ​យសមាហរណកម្ម បរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និងទី៤ សាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើននិងអភិវឌ្ឍន៍ ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរូមជាអធិបតីពីលោកប្រាក់ សុខុន​ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានបន្តថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុខមាំ ក្នុងការខិតខំប្រឹងប្រែង ដឹកនាំអាស៊ានឱ្យបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងទិសដៅអាទិភាពប្រចាំឆ្នាំផ្សេងទៀត ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិ​ទ្ធភាពបំផុត ដោយគិតគូរផងដែរ ដល់រាល់សំណើ និងអនុសាសន៍ពីរដ្ឋសមាជិកអាស៊ានទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here