តើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដើរតួនាទីជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចដូចម្តេច

ដោយៈម៉ាលីនណា

ភ្នំពេញៈ ស្ថាប័នដែលកំពុងដើរតួនាទីប្រមូលចំណូល ដល់រដ្ឋាភិបាលយ៉ាងធំនេះ បាននិងកំពុងសម្រេចបាននូវវឌ្ឈនភាពរបស់ខ្លួន តាមរយៈកំនើននៃការប្រមូលចំណូលចូលថវិកាជាតិ។

តើស្ថាប័ននេះដើរតួនាទីយ៉ាងដូចម្តេច? ក្នុងនាមជាសេនាធិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស្ថាប័ននេះដើរតួនាទីសំខាន់ៗដូចខាងក្រោមនេះ រូមមានដូចជា

* លើកសំណើគោលនយោបាយ ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរពាណិជ្ជកម្មអន្តរជាតិ ព្រាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារប្រមូលពន្ធ និងអាករនាំចេញ-នាំចូលគ្រប់ប្រភេទ។ ជាពិសេសពិនិត្យពិចារណាក្នុងការកសាង និងអនុវត្តតារាងពន្ធគយ និងនីតិវិធីទាំងឡាយ ដែលទាក់ទងនឹងការងារគយ និងរដ្ឋាករ លើមុខទំនិញគ្រប់ប្រភេទឱ្យបានសមស្រប ទៅតាមដំណាក់កាលនីមួ​យៗនៃការវិវត្តសេដ្ឋកិច្ចជាតិ និងអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

* ជាស្ថាប័ននាំមុខតែមួយគត់ ដែលទទួលខុសត្រូវលើការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅមាត់ច្រកព្រំដែន និងមានភារកិច្ចសម្របសម្រួលឱ្យមានការត្រួតពិនិត្យរួមគ្នាតែមួយលើក ក្នុងករណីដែលតម្រូវឱ្យមានការត្រួតពិនិ ត្យដោយស្ថាប័នផ្សេងទៀត ស្របតាមការកំណត់រកឃើញហានិភ័យ។

* គ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ-នាំចូល គ្រប់ប្រភេទលើកវិធានការរាំងខ្ទប់ និងចាប់ឃាត់ទំនិញរត់ពន្ធគយគ្រប់ប្រភេទ។

* ត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទ ទោះមាន ឬគ្មានលក្ខណៈពាណិជ្ជកម្មក្តី ដោយរាប់បញ្ចូលទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ឬផ្លាស់ប្ដូរលំនៅដ្ឋានរូបិយបណ្ណ លោហធាតុត្បូងថ្មមានតម្លៃបេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ ព្រមទាំងមធ្យោបាយដឹកជញ្ជូន គ្រប់ប្រភេទលើកគម្រោងជ្រើសរើស និងបណ្តុះប ណ្តាលជំនាញបច្ចេកទេស មន្ត្រី បុគ្គលិក និងភ្នាក់ងារគយនិងរដ្ឋាករអនុវត្តគោលនយោបាយ សមាហរណកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករ។

* ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ អនុវត្តនូវភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានតួយ និងរដ្ឋាករកម្ពុជា មានប្រព័ន្ធចាត់តាំងគ្រប់គ្រងឯកភាពទូទាំងប្រទេស មានសិទ្ធិដឹកនាំ និងត្រួតពិនិត្យលើរាល់អង្គភាពគយ និងរដ្ឋាករពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានបេសកកម្មដូចខាងក្រោម ទទួលខុសត្រូវក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ ឬនាំចូល ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយ ព្រមទាំងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀត ដែលពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ការធ្វើចរាចរ និងការធ្វើសន្និធិទំនិញ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មានបេសកកម្ម ដាក់បទប្បញ្ញត្តិលើការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនឆ្លងកាត់ នៃទំនិញនាំចេញ-នាំចូលជំរុញការបង្ការ និងការបង្ក្រាបអំពើល្មើស និងអំពើត់ពន្ធចូលរួមបង្ការ និងទប់ស្កាត់ ភេរវកម្មនិងអំពើវិទ្ធង្សនា សេដ្ឋកិច្ច ដើម្បីសន្តិសុខ និង សុវត្ថិភាពសង្គម។

ចូលរួមអនុវត្តន៍ គោលនយោបាយពាណិជ្ជកម្មអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជំរុញការអនុវត្តតាមស្ដង់ដារអន្តរជាតិ និងការអនុវត្តល្អប្រសើរ ដែលពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យគយ និងការសម្រួលពាណិជ្ជកម្ម ជាពិសេសការអនុវត្តគោលនយោបាយ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងការធ្វើស្វ័យប្រវត្តិកម្មគយ។

ដើម្បីចូលរួមកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងបម្រើតម្រូវការនានារបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ បានប្រឹងប្រែងធ្វើកំណែទម្រង់ និងអនុវត្តតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជូន លើតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការប្រមូលពន្ធលើផលិតផលនាំចេញ-នាំចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here