ADB ផ្តល់ជំនួយសំរាប់កម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា

ដោយៈម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីមួយ ដែលមានឈ្មោះថា កម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ចពិភាក្សានេះ បានដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោកជំទាវបានថ្លែងអំណរគុណដល់ ADB ដែលជានិច្ចជាកាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស មកកាន់ក្រសួងពាណិជ្ជកម្មក្នុងការអនុវត្តសកម្មភាពជាអទិភាពមួយចំនួនកន្លងមក។

លោកជំទាវបន្ដថា កិច្ចប្រជុំនេះ ផ្តោតទៅលើការអនុវត្តកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាសេ្រ ចក្នុងការអនុវត្តសកម្មភាពមួយចំនួន ដែលមាននៅក្នុងកម្មវីធីនេះ ជាពិសេសបានត្រៀម សម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីឱ្យកម្មវិធីពាណិជ្ជកម្មកម្ពុជា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកការគាំទ្រ កំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ការប្រកួតប្រជែង ហើយកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជានេះ គឺជាកម្មវិធីផ្តល់កម្ចីផ្អែក លើគោលនយោបាយរបស់ADB ដែលនឹងត្រូវផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងការគាំទ្រផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here