ប្រទេសឡាវចាប់ផ្តើមពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លូនកាន់តែខ្លាំង

ដោយៈសុខុម

វៀងចន្ទន៍: ផែស្ងួតថាណាឡេង (Thanaleng Dry Port) និងសួនដឹកជញ្ជូនទំនិញក្រុងវៀងចន្ទន៍ (Vientiane Logistics Park) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃសៅរ៍ ទី៤ ធ្នូ សប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៧ ធ្នូ។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឡាវ គឺលោកបណ្ឌិត Phankham Viphavanh។ នាយករដ្ឋមន្ត្រីរូបនេះក៏បានវាយគង ពិសេសមួយចំនួន៩ដងផងដែរ ដើម្បីជូនពរឱ្យគម្រោងនេះជួបតែហេងៗមានលាភសំណាង ដូចដែលបានធ្វើអំឡុងពិធីសាសនា សម្រាប់ការសម្ពោធដាក់ឱ្យដំណើរការផ្លូវដែកឡាវ-ចិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

បន្តិចក្រោយមក លោកបានកាត់ខ្សែបូរ ដាក់ឱ្យដំណើរការរថយន្តធុនធំដែលផ្ទុកទំនិញ បម្រុងដឹកចេញមកកាន់ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាមផែស្ងួត និងសួនដឹកជញ្ជូនទំនិញខាងលើនេះ ត្រូវបានស្ថាបនាឡើងនៅលើផ្ទៃដីរហូតដល់ ទៅជាង៣៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិដងផូស៊ី (Dongphosy) សង្កាត់ហាតសៃហ្វុង (Hadsaifong) ក្រុងវៀងចន្ទន៍ ក្រោយរយៈពេលសម្បទាន៥០ឆ្នាំ។

ក្រុមហ៊ុន Vientiane Logistics Park Co. Ltd ដែលជាអភិវឌ្ឍន៍គម្រោងនេះនិយាយថា ផែស្ងួត និងសួនដឹកជញ្ជូនទំនិញនេះនឹងផ្ដល់សេវាកម្មយ៉ាងទូលំទូលាយទាក់ទិននឹងការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនទំនិញឆ្លងដែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសាងសង់កន្លែងទាំង២នេះ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២០ ហើយតាមការរំពឹងទុកថា នឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេល២ឆ្នាំ។

លោក Chanthone Sitthixay ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះ បានលើកឡើងក្នុងពិធីសម្ពោធនេះថា នៅពេលកន្លែងទាំង២នេះដំណើរការពេញលេញ វានឹងនាំមកនូវលទ្ធផលសំខាន់ៗ សម្រាប់សេដ្ឋកិច្ច និងប្រជាជនឡាវ។

រដ្ឋាភិបាលឡាវ បានសន្យាបន្តគាំទ្រគម្រោងនេះ តាមរយៈការផ្តល់ឱកាសសម្រាប់វិនិយោគិន និងផ្តល់ការបន្ធូរបន្ថយពន្ធ ព្រមទាំងគ្រឿងលើកទឹកចិត្តផ្សេងៗទៀត៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here