បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុកើនឡើង១៣ភាគរយនិងរកចំណូលបានប្រមាណ៦០លានដុល្លារ

 ដោយៈលក្ខិណា

ភ្នំពេញៈ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុកើនឡើង១៣% និងចំនួនកុងតៃន័រកើនឡើង១៧.៤៥% បើធៀបនឹងកាលពីឆ្នាំ២០២០។

ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌ ចម្រុះស្ថាប័ន ដឹកនាំដោយលោកនេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីម្សិលម៉ិញ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ផែនការសាង់សង់ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥ ជំហានទី២ ឱ្យរួចរាល់ក្នុងឆ្នាំ២០២៨ និងជំហានទី៣ ក្នុងឆ្នាំ២០៣០ ដើម្បីឱ្យនាវាទៅមកពីអាមេរិក និងអឺរ៉ុប៨៥%ចូលចតបាន មិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី និងជំហានទី៣ អាចមានសមត្ថភាពចូលទៅអឺរ៉ុប និងអាមេរិកស្ទើរ ១០០%។

លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុកើនឡើង១៣% និងចំនួនកុងតៃន័រកើនឡើង១៧.៤៥% បើធៀបនឹងកាលពីឆ្នាំ២០២០។ មកដល់ឥលូវនេះ បរិមាណកុងតឺន័រឆ្លងកាត់ស្រុកកម្ពុជា នាំចេញនាំចូល គឺប្រហែល៦០% កុងតឺន័រ គឺឆ្លងកាត់តាមផែកំពង់សោម ហើយសង្ឃឹមថាឆ្នាំ២០២៥ ពេលដែលយើងធ្វើផែជំហានទី១ហើយ យើងសង្ឃឹមថាយើងនឹងអាចបម្រើឱ្យជិត៨០% សម្រា​ប់ធ្វើពាណិជ្ជកម្មឆ្លងកាត់ចេញចូល ហើយតម្លៃថោក។ នេះជាការបញ្ជាក់របស់ លោក លូ គឹមឈន់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here