វៀតណាមប្រកាសអតិរេកពាណិជ្ជកម្ម ២២៥លានដុល្លារក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២១

ដោយៈ សុផារី

វៀតណាមៈ តាមរយៈការិយាល័យស្ថិតិទូទៅវៀតណាម នៅថ្ងៃចន្ទនេះ ប្រទេសវៀតណាមបានកត់ត្រា តម្លៃពាណិជ្ជកម្មប៉ាន់ស្មានចំនួន៥៩៩,១២ពាន់លានដុល្លារ អាមេរិកក្នុង រយៈពេល១១ខែដំបូងនៃឆ្នាំ២០២១នេះ ដែលកើនឡើង២២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយនឹងអតិរេកពាណិជ្ជកម្ម ចំនួន២២៥លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា។

ជាក់ស្តែងប្រាក់ចំណូលទទួលបាន ពីការនាំចេញមានចំនួន២៩៩,៦៧ពាន់លានដុល្លារអាមេរិក កើនឡើង១៧,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈប្រាក់ចំណូលនាំចូលមានចំនួន២៩៩,៤៥ពាន់លានដុល្លារអាមេរិក កើនឡើង២៧,៥ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យបាននិយាយថា សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំចូលធំបំផុតរបស់វៀតណាម ជាមួយនឹងចំណូល៨៤,៨ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិនដែលមាន៥០,៥ពាន់លានដុល្លារអាមេរិក និងសហភាពអឺរ៉ុបដែលមានទឹកប្រាក់៣៥,៧ពាន់លានដុល្លារ។

យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ប្រទេសចិនគឺជាប្រទេសនាំចេញធំជាងគេរបស់វៀតណាម ក្នុងទំហំទឹកប្រាក់ចំនួន៩៨,៥ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺកូរ៉េខាងត្បូង ក្នុងទំហំទឹកប្រាក់៥០,៣ពាន់លានដុល្លារ និងប្រទេសអាស៊ានក្នុងទំហំទឹកប្រាក់៣៧ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here